សៀមរាបៈ ក្រុមអ្នកជំនាញផ្នែកសុខភាពឬបរិស្ថានបានជួបជុំពិភាក្សាគ្នានៅឯ សណ្ឋាគារ Pipelli Pensione ក្នុងខេត្តសៀមរាបកាលពីសប្តាហ៍មុនដើម្បីដោះស្រាយចំពោះ បញ្ហាចោលសំរាមនិងការដុតថង់ប្លាស្ទិករបស់ប្រជាជននៅលើទឹកដីដែល សម្បូរប្រាសាទបុរាណ និងរមណីយដ្ឋានបុរាណនោះ។ ការពិភាក្សាគ្នា នេះត្រូវបានផ្សព្វផ្សាយឡើងដោយភ្នាក់ងារទេសចរណ៍ដេវ ផឺក(Dave Perkes) តាមប្រព័ន្ធហ្វេសប៊ុកដែលនិយាយពី«បញ្ហាបំពុលនិងផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរសម្រាប់សុខភាព» បង្កឡើងដោយប្រជាជនកម្ពុជាមួយចំនួនដែល ខ្វះការយល់ដឹង។ អ្នកជំនាញខាងបរិស្ថាននានាបានសម្រេចជួបជុំ គ្នាមួយខែម្តងដើម្បីពិភាក្សាគ្នារកដំណោះស្រាយលើបញ្ហានេះ ។
អ្នកនាងម៉ាត់ឌីហ្គ្រីន បន្តថា៖ «វាជាប្រធានបទមួយដ៏សំខាន់ដែលគ្រប់គ្នាតែងមានការព្រួយបារម្ភតែ គ្មានអ្នកណាចូលរួមដោះស្រាយបញ្ហានេះឡើយ។ យើងគិតថាក្រុមយើងគួរតែព្យាយាមបង្កើតការស្រាវជ្រាវនិងចុះ ទំនាក់ទំនងជាមួយនឹងប្រជាជនផ្ទាល់និងរដ្ឋាភិបាលតាមតំបន់ដើម្បី ស្វែងរកដំណោះស្រាយដែលជាប់គាំងនេះឡើង។ គោលដៅដ៏វែងឆ្ងាយរបស់ពួកយើងគឺត្រូវបង្កើតការអប់រំផ្នែកគំនិតមុន គេបន្ទាប់មកអប់រំពួកគាត់ឲ្យកាត់បន្ថយការដុតថង់ប្លាស្ទិកនៅទី ណាមួយដើម្បីបង្ហាញពីផលប៉ះពាល់ជាក់ស្តែងតែម្តង»។
ក្រុមយើងមានគោលដៅធំៗបីសម្រាប់ការអប់រំក្នុងនោះមានការ ប្រមូលសំរាមទុកដាក់មួយកន្លែងការដុតថង់ប្លាស្ទិក និងការប្រើថង់ប្លាស្ទិកវេចខ្ចប់មានបរិមាណច្រើនដោយពាណិជ្ជករក្នុង ស្រុក។
ម៉ាត់ឌីហ្គ្រីនថា៖ «យើងមានបំណងចង់ជួបជាមួយនឹងមន្ត្រីទទួល បន្ទុករបស់រដ្ឋាភិបាលនិងនាយកដ្ឋានទេសចរណ៍ដើម្បីពិភាក្សាពីអ្វីដែល បានដោះស្រាយរួចនិងអ្វីដែលនៅមិនទាន់ដោះស្រាយ។
ក្រុមនេះក៏មានបំណងចង់លើកឡើងពីកង្វះការទទួលខុសត្រូវរបស់ ក្រុមហ៊ុនប្រមូលសំរាមឯកជនមួយឈ្មោះ Gaea ដែលមិនបានមកប្រមូលសំរាម ទៀងទាត់តាមគោលដៅខ្លួនផងដែរ។ ដូច្នេះហើយបានជាប្រជាជនតែងតែដុតសំរាមដែលសល់នោះចោល ខណៈពួកគាត់មិនបានយល់ដឹងឡើយថាផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ប្រភេទឧស្ម័នកាបូនិកដោយជាភ្នាក់ងារបង្កើតមេរោគ មហារីកនោះ។
លោកស្ត្រីបន្ថែមថា៖ «វាក៏បានទៅបំពុលដល់បរិស្ថានទឹកដែរ ហើយខ្ញុំគិតថាវាជាបញ្ហាមួយបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាជន តាមរយៈទឹកជំនន់និងការបូមទឹកយកមកប្រើប្រាស់នោះឯង។ នេះក៏ព្រោះតែប្រជាជនខ្មែរនៅពុំទាន់មានការស្វែងយល់នូវផល ប៉ះពាល់និងគ្រោះថ្នាក់ពីការដុតថង់ប្លាស្ទិកនេះ»។
ម្យ៉ាងទៀតគេក៏មានវិធីសាស្ត្រមួយទៀតដើម្បីពិភាក្សាជាមួយនឹង ក្រុមហ៊ុនបើកផ្សារទំនើបនានាឲ្យផ្សព្វផ្សាយពីអត្ថប្រយោជន៍ពីការ វេចខ្ចប់ទំនិញដោយប្រើថង់ប្លាស្ទិកដល់អតិថិជន ដោយក្រុមហ៊ុនទាំងនោះងាកមករកការប្រើក្រដាសឬប្រអប់ផ្សេងៗវិញ»។
អ្នកស្រី អះអាងថា៖ «យើងនឹងព្យាយាមបង្កើតឲ្យមានការយល់ដឹងពីផលប៉ះពាល់នៃ ការប្រើថង់ប្លាស្ទិកនេះបន្តិចម្តងៗនៅតាមសេវាកម្មពាណិជ្ជកម្មនានា៕