បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធម ខណៈពេលបើកម៉ូតូទៅបុកនិងរថយន្ត ដែល ក្រឡាប់ហើយ ទើបតែស្ទូចចេញពីប្រឡាយមកដាក់លើចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវជាតិ លេខ៥ កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី២១ កក្កដា ២០១៣ ត្រង់ចំណុច សាលាក្រហម ក្នុងភូមិសូរីយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទយមានជ័យ។
ប៉ូលិសដែលធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ផេង វីភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាកម្មករបានបើម៉ូតូវេវពណ៌ខ្មៅ ពាក់ ស្លាកលេខបន្ទាយមានជ័យ 1A 1636 បើកពីកើតទៅលិចលុះដល់ចំណុចកើតហេតុ ខាង លើក៏ទៅបុកចំពីក្រោយរថយន្តហុកឡរប្រភេទដឹកទំនិញមួយគ្រឿងបណ្តាលអោយដូល និងបោកក្បាលនិងទ្រុងរថយន្តបណ្តាលអោយបែកក្បាលចេញខួរស្លាប់នៅនិងកន្លែង ។ ប៉ូលិសបានបន្តអោយដឹងទៀតថា រថយន្តដែលេជនរងគ្រោះបើកទៅបុកជា រថយន្ត ដែលបានបើកធ្លាក់ចេញពីផ្លូវ ហើយក្រឡាប់កាលពីព្រឹកថ្ងៃទី ២១ កក្កដា ហើយក៏ត្រូវ បានស្ទូចយកមកដាក់លើផ្លូវរហូតដល់យប់ដោយ មានដាក់អំពូលភ្លើងបំភ្លឺ នៅផ្នែកខាង ក្រោយដើម្បីជាសញ្ញាអោយអ្នកបញ្ជារថយន្តគ្រប់ប្រភេទបានដឹង តែនៅតែមានគ្រោះ ថ្នាក់កើតឡើង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំយកសពជនរងគ្រោះទៅអោយ គ្រួសារដើម្បី ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ហើយម៉ូតូនិងរថយន្តនាំយកមករក្សាទុក នៅកន្លែង សមត្ថកិច្ច នគរបាលខេត្តរងចាំការដោះស្រាយ ។
ប៉ូលិសបានបញ្ជាក់ថាមូលហេតុដែលនាំអោយមានគ្រោះថ្នាក់ចរាចរនេះកើតឡើង គឺបណ្តាលមកពីជន រងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿន ដោយមិនមានការ ប្រុងប្រយ័ត្នទើបបណ្តាយអោយមានគ្រោះថ្នាក់នេះ កើតឡើង ៕
សម្បត្តិ សីហា