ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​បង្ក្រាប​រថយន្ត​ដឹក​គ្រញូង​

កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​បង្ក្រាប​រថយន្ត​ដឹក​គ្រញូង​

កំពង់ធំ៖ ​រថយន្ត​ដឹក​គ្រញូង​២​គ្រឿង​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ធំ ជាប់អន្ទាក់​សមត្ថកិច្ច​កាល​ពី​យប់​ថ្ងៃ​១៨ ខែកក្កដា​ឆ្នាំ​២០១៣ ។​ទី​១.​ម៉ាក​តូ​យូ​តា​(​ថុ​ន​ត្រា​)​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2U- 7979 )​នៅ​ចំណុច​ភូមិ​ជី​អាប់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង និង​១​គ្រឿង​ទៀត​បង្ក្រាបបាន​នៅពេលដែល​ជនសង្ស័យ​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M 6043 រត់​ចូលទៅក្នុង​ទី​បញ្ជា​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ស្ថិតនៅ​ក្នុងភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន​។

លោក​វរសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការបង្ក្រាប បាន​រថយន្ត​ខាងលើ​លោក​បានទទួល​ព័ត៌មាន​ពី បណ្តាញ​សម្ងាត់​​ថា ​មាន​រថយន្ត​ដឹក​បទល្មើស​ឈើ​គ្រញូង​កំពុង តែ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​អា​ចេញពី​ខេត្តសៀមរាប ទៅកាន់​ខេត្តកំពង់ចាម និង​ឆ្ពោះទៅ​ប្រទេស វៀត​ណាម​នោះ​។

លោក​បាន​សុំ​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ស្ទាក់​រថយន្ត​មុខសញ្ញា​សុំ​ការអនុញ្ញាត​ត្រួតពិនិត្យ ស្រាប់​តៃកុង រថយន្ត​ម៉ាក​ថុ​ន​ត្រា​ស្លាក​លេខ​ភ្នំពេញ 2U7979​បាន​ចុះ​រត់គេច​ខ្លួន​បាត់ស្រមោល​ទាំងយប់​។ ចំណែក​មួយគ្រឿង ទៀត​ម៉ាក​ហាយ​ឡែ​ន​ឡ័​រ​ឃាត់​មិន​ទាន់​​ទើប​បោះដៃ​ឲ្យ​ខាង​ក្រុមចំរុះ​របស់​លេខាធិការដ្ឋាន​ខេត្ត​ឃាត់​។ នៅក្នុង​រថយន្ត (​ថុ​ន​ត្រា​)​មាន​ឈើ ចំនួន ៤​ដុំ ទម្ងន់​២០៥​គីឡូក្រាម ស្មើនឹង ០.១៧០​ម៉ែត្រគូប ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​យក មក​រក្សាទុក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។

ចំណែក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2M 6043 ដែល​កំលាំងចំរុះ​របស់ លេខាធិការដ្ឋាន​ខេត្តកំពង់ធំ​បង្ក្រាបបាន​និង​នាំ​ចេញពី​បន្ទាយ​កង​រាជ​អាវុធហត្ថ​ខេត្ត តែ​អ្នកបើកបរ​រថយន្ត​គេចខ្លួន​បាត់​។

ប្រភពព័ត៌មាន​បង្ហើប​ថា តៃកុង​ឡាន ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស្វាយ ស៊ី​សុថា មាន​ឋានៈ​ជា​មេបញ្ជាការរង​កងអនុសេនាធំ​ចល័ត​លើ​ផ្ទៃ​ប្រទេស និង​ធ្លាប់​មក​ប្រចាំការ​នៅ​ទីបញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ រយៈពេល​៣​ខែ ទើប​ផ្លាស់​ទៅ ខេត្តកំពង់ចាម​។ កំលាំង​នាំយកមក​កាន់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​កំពង់ធំ​ធ្វើការ​វាស់វែង​មាន​ឈើ​វែង​ចំនួន ១២​ដុំ​ស្មើ​នឹង ០,៣៣៥​ម៉ែត្រគូប និង​ឈើ​គ្រញូង​ខ្លី​១៥​ដុំ សរុប​មាន​២៧​ដុំ​ស្មើ​និង​០,៥៦៨​ម៉ែត្រគូប យកមក​រក្សា ទុក​ចាត់ការ​តាមផ្លូវ​ច្បាប់​។

ចំពោះ​ឈើ​គ្រញូង​ទាំងអស់​ត្រូវគេ​ខ្សឹប​ប្រាប់ថា​គឺជា​របស់​មេខ្លោង​ដុះ​ស្លែ ល្បី​រន្ទឺ​ខាង រកស៊ី​ជួញ​ឈើ​គ្រញូង​ឈ្មោះ ពន្លក​,​ឈ្មោះ ប្រុ​ញ រស់នៅ​ខេត្តសៀមរាប ដោយមាន​ការ​ឃុបឃិត​គ្នា​ជាមួយ លោក​វរសេនីយ៍ត្រី ចាន់ មាន​(​ហៅ​វ៉ា​) មាន​តួនាទី​ជា​នាយរង​សេនា​ធិការ​កងរាជអាវុធហត្ថ​ខេត្ត រួមគំនិត​ជាមួយ​លោក អនុសេនីយ៍ឯក សេន ប៊ុន​តេង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ជំនួយការ​ហិរញ្ញវត្ថុ គឺជា​ឈ្មួញ​រត់ការ​ឈើ​គ្រញូង​ផង បង្ក្រាប​ផង​និង​ជា​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដ៏​សកម្ម​ផង ។ សកម្មភាព​ទាំងអស់នេះ​ស្ថិតនៅក្រោម​ការ​សើចចំអក​រិះគន់ ពី​ប្រជាពលរដ្ឋ​ដែល​តែងតែ​និយាយថា អ្នកក្រ​តូចតាច​ឯណា​ទៅ​ហ៊ាន​រកស៊ី​ដឹកឈើ​គ្រញូង​ទាំង​ឡានៗ​នោះ គ្រាន់តែ​គាស់ គល់​គ្រញូង​១​នៅក្នុង​ដីចំកា​របស់​ខ្លួន​​សោះ ដឹក​មក​ផ្ទះ គេ​ចាប់ជំរិត​ទារប្រាក់ បើ​មិន​ឲ្យ​ទេ​ប្រមាថ​យក​ដាក់គុក កុំថាឡើយ​ដឹក​ទាំង​រថយន្តៗ​នោះ​៕ ដោយ សុផាត​

​    ​    ​    ​    ​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya