ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » បរទេស​ម្នាក់​ចូល​បរិភោគ​អាហារ​ក្នុង the frangipani liying arts hotel បាត់​លុយ​អស់​ជាង​១​ពាន់ ដុល្លារ​

បរទេស​ម្នាក់​ចូល​បរិភោគ​អាហារ​ក្នុង the frangipani liying arts hotel បាត់​លុយ​អស់​ជាង​១​ពាន់ ដុល្លារ​

ភ្នំពេញ ៖ ភោជនីយដ្ឋាន​បរទេស​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ១២៣ ក្នុង​សង្កាត់​ទួល​ទំពូង​ទី ១ ខណ្ឌចំការមន កើតមាន​ហេតុការណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ ដែល​ជនជាតិ​បរទេស​ម្នាក់​ចូល​បរិភោគ អាហារ ហើយ​ចេញ​មកវិញ​ស្រាប់តែ​បាត់ប្រាក់ អស់​ចំនួន​ជាង ១​ពាន់​ដុល្លារ កាលពី​វេលា​ម៉ោង ២៣​និង​០០ នាទី​យប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៣។

​យោងតាម​សម្តី​របស់​បុគ្គលិក​នៅក្នុង​ភោជនីយដ្ឋាន​យីហោ the frangipani liying arts hotel បាន​ឲ្យ​ដឹងថា​មុន ពេល​កើតមាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​មាន​បុរស​ម្នាក់ ជា​ជនជាតិ​បរទេស បាន​បើក រថយន្ត​មួយគ្រឿង មក​ចូល​ពិសា​អាហារ​នៅក្នុង​ហាង អស់​រយៈពេល​ជាច្រើន​ម៉ោង ខណៈ​បរិភោគ​រួចរាល់​ហើយ ក៏បាន​គិតលុយ​រួច បើករថយន្ត​ចេញទៅ​វិញ បាន​រយៈពេល ជាង ១​ម៉ោង ស្រាប់តែ​ជនជាតិ​បរទេស​រូបនេះ ត្រឡប់ មក វិញ​ទាំង​កំហឹង ដោយបាន​និយាយថា រូបគេ​បាន​បាត់ប្រាក់​អស់​ជាង​១​ពាន់​ដុល្លារ នៅក្នុង​ហាង​នេះ តើ​មាន​អ្នកណា​ឃើញ និង​រើស​បាន​ដែរឬទេ​? ភ្លាមនោះ​បុ​ក្គ​លិ​ក​និង​តំណាង​ទទួលខុសត្រូវ​ក្នុង​ភោជនីយដ្ឋាន the frangipani liying arts hotel បានមក​និយាយថា​មិនឃើញ​នោះទេ ដូច្នេះ​ក៏​កើត​មានការ​ប្រកែក​គ្នា​រហូត​ធ្វើ​ឲ្យ ផ្អើល​ដល់​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ដោយ​ណែនាំ​ឲ្យ​ជនជាតិ​បរទេស​រូបនេះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​ជនជាតិ​បរទេស ដើម្បី​សុំ​ការអន្តរាគមន៍​ជួយ​ដោះ​ស្រាយ​បញ្ហា​ខាងលើនេះ​។

​បន្ទាប់ពី​មានការ​ពន្យល់​ពី​លោកនាយ​ប៉ុស្តិ៍​ទួល​ទំពូង​ទី ១​នោះ ជនជាតិ​បរទេស​ខាងលើ​នេះ​​បាន​ជិះ រថយន្ត​ចេញទៅ​ការិយាល័យ​របស់​ជនបរទេស​នៅ​ជិត​វត្ត​កោះ ដើម្បី​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​ជួយ​ស្រាវជ្រាវ ឆែក​រក ប្រាក់​របស់គេ​ដែល​បាត់​ក្នុង​ហាង​យីហោ the frangipani liying arts hotel និង ស្រាវជ្រាវ​តាម​ចាប់ មនុស្ស​ខូច​ដែល​លួច​ប្រាក់​គេ​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ ទុយ បញ្ញា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya