ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អគារ​មន្ទីរ​ពេទ្យ​ស្រុក​ពញាឮ​ត្រូវ​បានសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់

អគារ​មន្ទីរ​ពេទ្យ​ស្រុក​ពញាឮ​ត្រូវ​បានសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់

កណ្ដាល៖បន្ទាប់ពីធ្វើការជួសជុលអគារ រួចរាល់មន្ទីរពេទ្យស្រុកពញាឮ​ នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៣ បានធ្វើពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ ដំណើរការពិនិត្យនិង ព្យាបាលអ្នកជំងឺក្រោមវត្តមាន លោកលឹមគានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និង ឧតុនិយម  និងលោកស្រីព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួងធនធានទឹកបានឱ្យដឹងថាក្រោយ​ពីមើល ឃើញថា នៅទូទាំងស្រុកពញាឭមានត្រឹមតែកម្រិតមណ្ឌលសុខភាព ទើបលោក រដ្ឋមន្ដ្រីលឹមគានហោ បានបង្កើតមូលនិធិដែលមានឈ្មោះថាមូលនិធិតាហោតាម រយៈការចូលរួមឧបត្ថម្ភពីរូបលោកក្រុមគ្រួសារ និងប្រជាពលរដ្ឋមួយចំនួនទាំង នៅក្នុង ប្រទេសនិងនៅបរទេសបានមូលមតិគ្នាជួសជុលអគារមន្ទីរពេទ្យ ដែលចាស់ទ្រុឌទ្រោម ចំនួន៤អគារមាន៤០បន្ទប់។

លោកចាន់ យុត្ថា បានបន្ដថាជាមួយគ្នានេះអគារថ្មីមួយរបស់មន្ទីរពេទ្យដែលមានពីរជាន់ ស្មើនឹង២០បន្ទប់គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្ដិ ព្រឹទ្ធបណ្ឌិតក៏បានផ្ដល់ជូនមន្ទីរពេទ្យនេះផងដែរ។លោកបន្តថាប្រជាពលរដ្ឋអាចទៅ ពិនិត្យនិងព្យាបាលជំងឺចាប់ពីថ្ងៃនេះតទៅនៅមន្ទីរពេទ្យស្រុកពញាឮ ដោយឥតគិត ថ្លៃ ហើយក្នុងនោះ មានការព្យាបាលលើជំងឺ៤ប្រភេទរួមមានផ្នែកកុមារផ្នែកទូទៅផ្នែក សម្ពពនិងរោគស្ដ្រី ដែលមានវេជ្ជបណ្ឌិតចំនួន៧រូបពេទ្យមធ្យម២រូបនិងពេទ្យឆ្មប មួយចំនួនទៀត។

លោកចាន់យុត្ថា បានបន្ដទៀតថាមានវេជ្ជបណ្ឌិតឯកទេសផ្សេងៗនឹងចូលរួមមក ព្យាបាលជំងឺជូន ប្រជាពលរដ្ឋនៅមន្ទីរពេទ្យនេះ។ នៅ​ចំ​ពោះ​មុខក្រុមគ្រូពេទ្យនិងមន្ដ្រី ដែលបានចូលរួមលោកលឹមគានហោ បានមានប្រសាសន៍ថាការដាក់ឱ្យដំណើរការ នៃការពិនិត្យនិងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋខាងលើនេះ គឺដើម្បីចូលរួមចំណែក លើកកម្ពស់សេវាសុខភាពជូនប្រជាពលរដ្ឋ និងបងប្អូនទាំងអស់នៅទូទាំងស្រុកពញាឮ និងតំបន់ផ្សេងទៀតដែលមកសម្រាកនិងព្យាបាលនៅទីនេះ។

លោកលឹមគានហោ ក៏បានប្រគល់រថយន្ដសង្គ្រោះបន្ទាន់ចំនួន២គ្រឿងជូនដល់ មន្ទីរ ពេទ្យ ដើម្បីជួយដឹកជញ្ជូនប្រជាពលរដ្ឋណាដែលមានស្ថានភាពធ្ងន់ធ្ងរទៅកាន់មន្ទីរ ពេទ្យក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីក៏បានចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មីនៅមន្ទីរ ពេទ្យដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុនសែននិងសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋនៅស្រុកពញាឮ ដែលបានបង្ហាញពីការយកចិត្ដទុកដាក់របស់ មន្រ្តីគណបក្សប្រជាជនកម្ពុជា និងក្រុមការងារជួយប្រជាពលរដ្ឋតាមរយៈការបម្រើ ជូននូវសេវាសុខភាពដោយឥតគិតថ្លៃ៕

ដោយ៖ វិជ្ជា

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya