ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ស្នេហ៍​ប្រេះឆា​ធ្វើ​ឲ្យ​នារី​ម្នាក់​ធ្វើអត្តឃាត​ក្នុង​ទឹក​

ស្នេហ៍​ប្រេះឆា​ធ្វើ​ឲ្យ​នារី​ម្នាក់​ធ្វើអត្តឃាត​ក្នុង​ទឹក​

​ភ្នំពេញ៖ ​សាកសព​នារី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹកជ្រោះ​បាត់​ស្នេហ៍​បន្ទាប់ពី​បាត់​ខ្លួន​រយះពេល​២​ថ្ងៃ​រួចមក​តាម​ការអះអាងរ​បស់​មិត្តភក្តិ​នារី​រងគ្រោះ​ថា​នាង​អាច​លោត​ទឹក​សំលាប់ខ្លួន​ដោយសារ​មាន​វិបត្តិ​អ្វីមួយ​ប៉ុន្តែ​មិនមាន​អ្នកណា​ដឹង​ដោយសារ​វិបត្តិ​អ្វី​នោះទេ​។

​ហេតុការណ៍​ប្រទះឃើញ​សព​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៣​នៅក្នុង​ទឹកជ្រោះ​បាត់​ស្នេហ៍​ក្នុង​ក្រុមទី​១៤​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​។

​សព​នារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​យុន​សុខ​ជា​អាយុ​២៥​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ក្រុមទី​១៤​សង្កាត់​ហេតុ​ខាងលើ​មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​លាជ​ឃុំ​ព្រះ​ពន្លា​ស្រុក​កំពង់រោ​រិ៍​ខេត្តស្វាយរៀង​ជា​កម្មការិនី​កាត់ដេរ​នៅ​រោងចក្រ​ស​ប្លេ​ន​ឌី​ដ​ឆេន (SPLENID CHANCE) ហៅ​រោងចក្រ​ដំបូល​ក្រហម​មាន​ទីតាំងនៅ​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​។​

បើតាម​ឈ្មោះ​ឈៀន​វុត្ថា​អាយុ​២៣​ឆ្នាំ​ជា​មិត្ត​រួម​ការងារ​បានឱ្យដឹងថា​មុន​ថ្ងៃ​បាត់​ខ្លួន​គឺ​នៅ​ល្ងាច​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៣​នារី​រងគ្រោះ​បានមក​លេង​និង​ហូបបាយ​នៅ​បន្ទប់​ជួល​របស់​នាង​យប់​ឡើង​បាន​ដេក​ជាមួយ​នាង​ដល់​ព្រឹក​ថ្ងៃទី​១៨​នារី​រងគ្រោះ​បាន​ភ្ញាក់​ពី​ដំណេក​​មុន​មក​អង្គុយ​នៅ​មាត់​ស្រះ​ដែល​គេ​ឃើញថា​ជ្រោះ​បាត់​ស្នេហ៍​ក្រោយមក​នាង​ក៏​មក​អង្គុយ​ជាមួយគ្នា​ដែរ​ដោយមាន​ម្ចាស់ផ្ទះ​ម្នាក់ទៀត​ជជែក​គ្នា​លេង​ជាធម្មតា​។​

​ប្រភព​បន្តថា​ក្រោយមក​នាង​ដល់​ម៉ោង​ធ្វើការ​ក៏​បបួល​ស្ត្រី​រងគ្រោះ​ទៅធ្វើ​ការ​ដែរ​តែ​ស្ត្រី​រងគ្រោះ​ប្រាប់​ថាឱ្យ​នាង​ទៅមុន​ក្រោយមក​ស្រាប់​បាត់​ខ្លួន​នាង​រហូត​ទើប​មាន​គេ​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹកជ្រោះ​បាត់​ស្នេហ៍​នេះ​តែម្តង​។​តាមរយះ​បុរស​ឈ្មោះ​ទុំ​គង្គា​ត្រូវជា​បងជីដូនមួយ​បានឱ្យដឹងថា​នារី​រង​គ្រោះជា​កូនកំព្រា​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​គ្មាន​ទីពឹង​បានមក​ធ្វើ​កម្មករ​កាត់ដេរ​រយះ​ពេល​៦​ឆ្នាំ​មកហើយ​មិនដែល​មានរឿង​អ្វី​នោះទេ​។​

បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ជំហាន​ដំបូង​នារី​រងគ្រោះ​គឺអាច​លោតទឹក​សម្លាប់ខ្លួន​ដោយសារ​មាន​វិបត្តិ​អ្វីមួយ​ប៉ុន្តែ​គេ​មិនដឹង​មាន​វិបត្តិ​អ្វី​នោះឡើយ​។​ក្រោយ​មកពី​ប៉ូលិស​ធ្វើការ​ពិនិត្យ​រួចរាល់​បានប្រគល់​សព​ស្ត្រី​រងគ្រោះ​ឱ្យទៅ​បងប្អូន​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕ ដោយៈ វិជ័យ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya