ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ល្បួង​រំលោភ​ពី​ដី​ថៃ​ដល់​ដី​ខ្មែរ​បានសំរេច​៩​ដង​ជាប់​ខ្នោះ​ប៉ូលិស​

ល្បួង​រំលោភ​ពី​ដី​ថៃ​ដល់​ដី​ខ្មែរ​បានសំរេច​៩​ដង​ជាប់​ខ្នោះ​ប៉ូលិស​

បាត់ដំបង​៖ យុវជន​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កំរៀងឃាត់ខ្លួនតាម​ពាក្យបណ្តឹង របស់​ម្តាយ​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​៥​រសៀល​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៣​នៅ​ចំណុច​ភូមិ​លំផាត់​ឃុំ​អូរ​ដា​ស្រុក​កំរៀង​ដោយ​ជាប់ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិ​ជន​អាយុ​១៤​ឆ្នាំ​បានសម្រេច​៩​ដង​ជា​បន្តបន្ទាប់​រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។

​លោក​ឈឹម​ គឹមហុង​ អធិការនគរបាល​ស្រុក​កំរៀង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មានឈ្មោះ​ស្តើង​សុ​វ័​ន្ត​ហៅ​យោ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករ​មាន​ទី​លំនៅ​ភូមិ​លំផាត់​ឃុំ​អូរ​ដា​លើ​ស្រុក​កំរៀង​។​ចំណែក​ជនរងគ្រោះ​មាន​អាយុ​១៤​ឆ្នាំ​រស់នៅ​ភូមិ​គីឡូ​ឃុំ​ត្រែង​ស្រុក​រតនៈមណ្ឌល​។​

​យោងតាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ធ្លាប់បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​តាំងពី​ខែមករា​ដល់​ខែកក្កដា​ឆ្នាំ​២០១៣​ទើប​ត្រឡប់មកផ្ទះ​វិញ​ព្រមទាំង​បបួល​ជនរងគ្រោះ​មកជា​មួយ​ផង​ហើយ​ពួកគេ​ទាំង​២​នាក់​បាន​ស្រឡាញ់គ្នា​តាំងពី​នៅ​ដី​ថៃ​ព្រម​ទាំង​បានរួម​ភេទ​ជាមួយគ្នា​បាន​២​ដង​។​ក្រោយពី​បាននាំគ្នា​ត្រឡប់មក​ស្រុក​វិញ​កាលពី​ថ្ងៃ​ទី​១១​ខែកក្កដា ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ មក​ដេក​ស្នាក់​នៅផ្ទះ​របស់ខ្លួន​និង​បាន​រួម​ភេទ​រៀងរាល់​យ​ប់​បាន​ចំនួន​៧​ដង​ទៀត​។​ក្រោយមក​ម្តាយ​ជនរងគ្រោះ​បានដឹងថា​កូនស្រី​នៅផ្ទះ​ខាង​ប្រុស​មិន​ព្រម​ត្រឡប់មកផ្ទះ​វិញ​ទេ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​អធិការដ្ឋាន​ស្រុក​​ឲ្យ​ជួយ​អន្តរាគមន៍​។​បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ហើយ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នាំយកមក​អធិការ​ស្រុក​ដើម្បី​សាកសួរ​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ស្រឡាញ់គ្នា​តាំងពី​នៅ​ធ្វើ​កម្មករ​នៅ​ដី​ថៃ​​និង​បាន​រួមភេទ​ជាមួយគ្នា​បានសម្រេច​ចំនួន​៩​ដង​ពិតប្រាកដ​មែន​។​

លុះដល់​ល្ងាច​ថ្ងៃទី​១៧​ខែកក្កដា​ស្រាប់​តែមាន​សមត្ថកិច្ច​ម​ក​ឃាត់ខ្លួន​នាំយកមក​អធិការ​ដ្ឋាន​ស្រុក​តែម្តង​។ ​បច្ចុប្បន្ន​មន្ត្រីនគរបាល​ជំនាញ​ស្រុក​កំរៀង​បាន​កសាង​សំណុំរឿង​បញ្ជូន​​ខ្លួន​ជនសង្ស័យ​មក​ស្នងការ​នគរបាល​ខេត្ត​ដោយ​ចោទ​ពីបទ​ពង្រត់​កូន​គេ​មិន​ស្រប​ច្បាប់​និង​បទ​រំលោភ​អនីតិជន​មិនទាន់​គ្រប់​អាយុ​ដើម្បី​ចាត់ការ​តាមច្បាប់​៕ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya