ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លោក សម រង្ស៊ី មេបក្ស​ប្រឆាំង​មកដល់​ស្រុក​ខ្មែរ​វិញ​ហើយ​

លោក សម រង្ស៊ី មេបក្ស​ប្រឆាំង​មកដល់​ស្រុក​ខ្មែរ​វិញ​ហើយ​

*​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ពាក្យ​ថា «​មា​នខា​អត់​ស៊ី​និង​មាន​ស៊ី អត់​ខា »​វា​អាច​នឹង​កើត​នៅក្រោយពេល​បោះឆ្នោត​
​ភ្នំពេញ​៖ លោក​សមរង្ស៊ី​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅវេលា​ម៉ោង​៩​និង​២០​នាទី​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៩ ខែកក្កដា​ឆ្នាំ​២០១៣​នេះ​ដោយមាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រយ​នាក់​រង់ចាំ​ស្វាគមន៍​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​និង​តាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី​។

​លោក​សមរង្ស៊ី​បាន​ថ្លែង​យ៉ាងខ្លី​ទៅកាន់​មហាជន​នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា លោក​រំភើបចិត្ត​ណាស់​ដែល​បាន​វិល​ត្រឡប់មក​មាតុប្រទេស​វិញ​។ លោក​អះ​អាង​ថា លោក​មកវិញ​នេះ​ដើម្បី​រួមគ្នា​សង្គ្រោះ​ជាតិ​។

​លោក​សមរង្ស៊ី ត្រូវបាន​អមដោយ​លោក កឹម សុខា ដើរ​ចេញពី​ព្រលានយន្តហោះ​នៅ​ខាង​ផ្នែក VIP ហើយ​បាន​ឡើង​ឡាន​អត់​ដំបូល ឈរ​ស្វាគមន៍​អ្នកគាំទ្រ​ដើម្បី​ធ្វើដំណើរ​សំដៅ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​។​

​ការវិលត្រឡប់​របស់​លោក​សម រង្ស៊ី គេ​សង្កេតឃើញថា សកម្មជន​ដែល​ទៅ​ហែហម​នោះ​មាន​ចំនួន​ជាច្រើន​ម៉ឺន​នាក់ នៅតាម​ដងផ្លូវ ដោយ​ស្រែក​ទ្រហឹងអឺងកង អ្នកខ្លះ​ឈរលើ​ក​ដៃ​​និង​ដើរ​រញ៉េរញ៉ៃ ខ្លះ​ជិះ​ម៉ូតូ​គ្មាន​សណ្តាប់ធ្នាប់​បង្ករ​ឲ្យ​មានការ​កកស្ទះ​តាមផ្លូវ​ស្ទើរ​គ្រប់​កន្លែង​។ ចំណែក លោក សម រ​ង្ស៉ី និង​លោក កឹម សុខា បាន​ឈរលើ​ឡាន​ជិះ​សំដៅទៅ​ទីលាន​ប្រជាធិបតេយ្យ​។​

​អ្នក​ស្រែក​តាម​ឧ​គ្បោ​សន​ស័ព្ទ​មុខ​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ឲ្យ​ដឹងថា លោក​សម រង្ស៊ី និង លោក កឹម សុខា ត្រូវ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពល​រដ្ឋ​និង​អ្នកគាំទ្រ​នៅមុខ​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​មុននឹង​ចេញដំណើរ​ទៅ​ទីលាន​ប្រជាធិប​តេយ្យ​​នៅ​ជិត​វត្តភ្នំ​ដើម្បី​ជួប​សកម្មជន​អ្នកគាំទ្រ​។ ពេល​រសៀល​ថ្ងៃ​ដដែល​នេះ លោក​សម​រង្ស៊ី​នឹង​ដឹកនាំ​ក្បួន​ឃោសនាបោះឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​សម រង្ស៊ី បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ តាម​សំណើ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ហើយ​ការវិលត្រឡប់​នេះ​គឺ​ក្រោយពី​លោក​បាន​និរទេស​ខ្លួន ចេញទៅ​ក្រៅប្រទេស ដោយ​ខ្លួន​ឯង​អស់​រយៈពេល​ជាង​៤​ឆ្នាំ គិត​ចាប់ពី​ចុងឆ្នាំ​២០០៩​ដោយសារតែ​លោក​បាន​ប្រព្រឹត្ត​ខុស​ទាក់ទង​ទៅនឹង​ការដក​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា វៀតណាម លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ការ​ក្លែងបន្លំ​ឯកសារ​នៅលើ​ផែនទី​ការបរិហារកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​ជាង ១០ ឆ្នាំ​។​
​ជាមួយគ្នានេះ ក៏មាន​កំលាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ ប៉ូលិស ប៉េអឹម​ជាច្រើន​នាក់ ត្រូវបាន​ដាក់ពង្រាយ​តាម​ដងផ្លូវ ដើម្បី​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូវ និង​ការពារ​កុំ​ឲ្យ​ជន​ឱកាសនិយម​ប្រព្រឹត្ត​អ្វីដែល​ធ្វើ​ឲ្យ​មាន​ភាពចលាចល ពិសេស​គឺ​ការពារ​នូវ​សុវត្ថិភាព​ឲ្យ​លោក​សមរង្ស៊ី និង​អ្នកចូលរួម​ទទួល​។​

​គួរ​បញ្ជាក់ថា នៅ​ពីរ​ថ្ងៃមុន​មកដល់​កម្ពុជា លោក​សម រង្ស៊ី​មេដឹកនាំ​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​ថ្លែងថា​លោក​នឹងធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ឃោស​នា​បោះឆ្នោត​នៅពេលដែល​លោក​បាន​មកដល់​កម្ពុជា​។​ប៉ុន្តែ​លោក​សមរង្ស៊ី​មិន​មាន​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅក្នុង​បញ្ជី​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ទេ​ដោយសារតែ​លោក​សមរង្ស៊ី​ធ្លាប់មាន​ពិរុទ្ធភាព​មុន​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​ការលើកលែងទោស​។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​សម រ​ង្ស៉ី ចូល​ស្រុក​វិញ​នេះ កាល​ពីមួយ​សប្តាហ៍​មុន​មាន​អ្នកវិភាគ​ឯករាជ្យ​មួយចំនួន​បានធ្វើការ​សន្និដ្ឋានថា វត្តមាន​របស់ លោក សម រង្ស៊ី នឹងធ្វើ​អោយ កឹម សុខា​បាត់ឈ្មោះ​បោះ​សំឡេង​ទៅវិញ​។ មែនហើយ​!!​រូបភាព​នោះ​ត្រូវបាន​គេ​លើក​គ្រវី​ឡើង​​ដើម្បី​ស្វាគមន៍ សម រង្ស៊ី​ប៉ុន្តែ​វា​មាន​ជាប់​រូប កឹម សុខា នៅក្នុង​នោះ​។​មានការ​ចោទ​សួរ​ថាបើ​មិនមាន​រូប​ចាប់ដៃគ្នា​បែបនេះ​ទេ ហើយ​រូប សម រង្ស៊ី​ដោយឡែក ឯ​រូប កឹម សុខា ដោយឡែក តើ​នៅ​ក្នុងឱកាស​ស្វាគមន៍​វត្តមាន សម រង្ស៊ី​នេះ​អ្នកគាំទ្រ ទាំងនោះ​លើក​រូប កឹម សុខា ដែរ​ឬ​អត់​? ដូច្នេះ​បានន័យថា កឹម សុខា មិនមាន​តំលៃ​ទេ​គ្រាន់តែ​ជា​អ្នក​នយោ​បាយ​តោង​ដៃ​តោង​ជើង សម រង្ស៊ី តែប៉ុណ្ណោះ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។

សរុប​មកវិញ​អ្នកវិភាគ​ឯករាជ្យ​ទាំងនោះ​សន្និដ្ឋានថា សម រង្ស៊ី និង កឹម សុខា​មិនអាច​ស្ថិត​នៅ​ជាមួយគ្នា​បានទេ​។ សម រង្ស៊ី មិន​អនុញ្ញាត​ឲ្យ កឹម សុខា​ច្រត់​ស្មា​របស់គាត់​ហក់​ឡើង​បានឡើយ ឯ កឹម សុខា​វិញ​ក៏​គ្មាន​សមត្ថភាព​នឹង​ប្រើប្រាស់ សម រង្ស៊ី​ដើម្បី​ទាញយក​ផលប្​រយោជន៍​នយោបាយ​បានដែរ​។​នៅ​ផ្ទៃក្នុង​បក្ស​សង្គ្រោះ​ជាតិ​មាន​លេចឮ​ពាក្យ​ថា “​មា​នខា​អត់​ស៊ី និង មាន​ស៊ី​អត់​ខា​” វា​ត្រូវតែ​កើតឡើង​ដោយ​ជៀស​មិន​រួច​បើទោះជា​មាន​អ្នករៀបចំ​ពី​ខាងក្រៅ​ខិតខំ​ធ្វើការ​ប្រមូលផ្តុំ​ផ្គុំ​ក្បាល​អោយ​ចូលគ្នា​យ៉ាងណាក៏ដោយ​។​

នៅក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា​រឿងរ៉ាវ​ផ្ទៃក្នុង​បក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​ផ្ទុះ​ឡើង​​ហើយ​ទោះជា​គណបក្ស​នេះ​បាន​កើន​អាសនៈ​ក្តី ឬ​មិន​កើន​អាសនៈ​ក្តី​។ បើ​បក្ស​សង្គ្រោះ​ជាតិ​ថយ​សំឡេង នោះ កឹម សុខា ប្រាកដជា​ចោទ​ទៅលើ​វត្តមាន​របស់​សម រង្ស៊ី នៅ​កម្ពុជា ពីព្រោះថា​នៅពេលដែល សម រង្ស៊ី​ស្រែក​កញ្ជ្រោល​ចង់​ចូល​ស្រុក ក្រុម​អ្នក​នយោបាយ កឹម សុខា​ស្នើ​ជា​យោបល់​ថា​មិនចាំបាច់​ព្រោះ​យុទ្ធនា​ការស្វែងរក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងស្ថិត​លើផ្លូវ​ត្រូវ​ហើយ​។​ផ្ទុយទៅវិញ​ប្រសិន​បក្ស​សង្គ្រោះ​ជាតិ​បាន​កើន​អាសនៈ​ខ្លះ​នោះ សម រង្ស៊ី​នឹង​អួត​ក្អេងក្អាង​ថាបើ​កុំ​តែមាន​វត្តមាន​របស់គាត់​ម្ល៉េះ​សម​មិន​កើន​អាសនៈ​ទេ ហើយ​គាត់​អាច​បន្ទាបបន្ថោក​សមត្ថ​ភាព​ឃោស​នា​រក​សំឡេងឆ្នោត​របស់ កឹម សុខា ជាមិនខាន​។​ទោះ​លទ្ធផល​ចេញ​ច្រក ណា​ក៏​អ្នក​ទាំង​២​គេច​មិន​ផុតពី​ការបង្ក​ជំលោះ​ជាមួយគ្នា​ដែរ​។ មើលឃើញ​បញ្ហា​បែបនេះ​ទើប​អ្នកវិភាគ​ខ្លះ​សំដែង​ការព្រួយបារម្ភ​ចំពោះ​មហា​ហានិភ័យ​ដែល​នឹង​កើតឡើង​នៅ​ផ្ទៃក្នុង​បក្ស​សង្គ្រោះ​​ជាតិ​។​

​អ្នកវិភាគ​បានលើកឡើង​ទៀតថា ក្រោយ​ការបោះឆ្នោត​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៥ នេះ​នឹង​កើតចេញពី​៣ គណបក្ស​រួមគ្នា​បង្កើត​រដ្ឋាភិបាលចម្រុះ ដោយមាន​សម្តេច​តេ​ជោ សែន ជា​នាយករដ្ឋមន្ត្រី​។ រដ្ឋាភិបាលចម្រុះ​នោះគេ​បាន​មើលឃើញថា លោក សមរ​ង្ស៉ី បាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី ។ រីឯ កឹម សុខា នៅ​ធ្វើជា​មេបក្ស​ប្រឆាំង ដដែល​ហើយ​មាន​អ្នកគាំទ្រ​តិចតួច​៕ ដោយ​៖ ហង្ស ទេព

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya