ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ក្រុម​ចោរ​ប្រដាប់​អាវុធ​បាញ់១​គ្រាប់របួស​ម្នាក់ប្លន់​យក​ម៉ូតូបាន​សំរេច ​

ក្រុម​ចោរ​ប្រដាប់​អាវុធ​បាញ់១​គ្រាប់របួស​ម្នាក់ប្លន់​យក​ម៉ូតូបាន​សំរេច ​

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវ​រងរបួសត្រង់​ក្បាលខណៈដែលក្រុមចោរប្រដាប់អាវុធមានគ្នា ២នាក់ជិះម៉ូតូមួយ​គ្រឿង ប្រដាប់​ដោយកាំភ្លើងខ្លី១ដើម ធ្វើសកម្មភាព​បាញ់១ គ្រាប់ និងវាយជនរងគ្រោះដោយ​ស្នាប់កាំភ្លើង​បណ្តា​ល ឲ្យរងរបួស រួចប្លន់យកម៉ូតូម៉ាកនិច មួយគ្រឿង កាលពីវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិត នៅមុខរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះមានឈ្មោះ ព្រាប បញ្ញា ភេទប្រុស អាយុ ២៣ ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ ១៩៥ ផ្លូវលេខ ១១៣ សង្កាត់មិត្ត ភាព ខណ្ឌ៧មករា បានជិះម៉ូតូមួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BQ 6093 ធ្វើដំណើរឆ្លងកាត់តាមបណ្តោយ​ផ្លូវមុខរដ្ឋសភា ខណៈនោះ ស្រាប់តែមានជន សង្ស័យ ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ១​ដើមមិនស្គាល់ម៉ាក ជិះម៉ូតូមួយគ្រឿងម៉ាកស្តុពី ពណ៌​ផ្កាឈូក មកក្បែរជនរងគ្រោះ ហើយបានកៀរឈ្មោះ ព្រាប បញ្ញាឲ្យឈប់ រួចបាន ដកកាំភ្លើង​ខ្លីពីចង្កេះភ្ជង់​គំរាម ទារយកម៉ូតូពីជនរងគ្រោះ ។ ភ្លាមៗនោះក៏មានការ ប្រតាយប្រតប់គ្នា រហូតធ្វើ​ឲ្យក្រុម ចោរទ្រាំមិនបានបាញ់មួយគ្រាប់ឡើងលើ និងបានយក កាំភ្លើង​វាយក្បាលជនរងគ្រោះ​បណ្តាលឲ្យ​បែក រងរបួសហូរឈាម ហើយក្រុមចោរប្លន់ បានដណ្តើមយកម៉ូតូជិះរត់គេចខ្លួនបាត់ ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលខាងលើនេះសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ បានចុះ មកអន្តរាគមន៍ដល់ កន្លែងកើតហេតុបានត្រឹមតែឲ្យជនរងគ្រោះទៅដាក់ពាក្យ បណ្តឹង តែប៉ុណ្ណោះ ព្រោះដោយសារក្រុមចោរប្លន់ ជិះម៉ូតូទៅបាត់ជិត ១ ម៉ោង ទើបឃើញ វត្តមានសមត្ថកិច្ចចុះមក ។ បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្តឹង នៅទីស្នាក់ការ នគរបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលក្នុងការតាមចាប់ខ្លួនជនសង្ស័យ យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់។ ទាក់ទិននឹងករណីនេះសមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថាជាករណីប្លន់ដូចការរៀបរាប់ របស់ជនរងគ្រោះនោះទេ ព្រោះកំពុងស្ថិតក្នុងការសួរនាំចម្លើយរបស់ជនរងគ្រោះ ៕

ដោយ៖ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya