ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ប្រព​ន្ធចុង​​បញ្ជា​​ឲ្យ​សហាយ​និង​​កូន​ប្រសា​សម្លាប់​ប្តី រឿង​​ចែកទ្រព្យ​ ​

ប្រព​ន្ធចុង​​បញ្ជា​​ឲ្យ​សហាយ​និង​​កូន​ប្រសា​សម្លាប់​ប្តី រឿង​​ចែកទ្រព្យ​ ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ សាលា​ឧ​ទ្ឋ​រណ៍​បាន​បើកសវនាការ ជំនុំ ជម្រះ សំណុំរឿង​មួយដែល​ប្រព​ន្ឋ​ចុង​បាន​​បញ្ជា​ឲ្យ​សហាយ និង​កូនប្រសាប្រុ​ស​​ស្រី ២​នាក់ រៀបចំ​គម្រោង​សម្លាប់​ប្តី​ដោយ​អារក រហូត​បានសម្រេច ។

​ទោះបីយ៉ាងណា ប្រព​ន្ឋ​ចុង និង កូនប្រសា​ទាំង​២​នាក់ត្រូវបាន​តុលាការ​ទាំង​២​ថ្នាក់ ផ្តន្ទា ទោស​ដាក់​ព​ន្ឋ​នាគារ​ក្នុង​ម្នាក់ៗ១៥​ឆ្នាំ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង ស​ម​គំ​និត​ ។ ចំណែក សហាយដែលជា​ជនដៃដល់ បាន​រត់គេចខ្លួន​ ។​

​ស្រ្តីជាប្រព​ន្ឋ​ចុង​មានឈ្មោះ គោក ម៉ា​រី​យ៉ូ​ម ជនជាតិ​ចាម ។ចំណែក​កូនប្រសាប្រុស​ឈ្មោះ ឈឹម សុភា អាយុ​២៩​ឆ្នាំ និង ប្រព​ន្ឋ​ឈ្មោះស្មាន សម្រស់ បានរួម​គំនិត​គ្នា​សម្លាប់​ប្តី និ​ង​​ត្រូវជាឳ​ពុក​ក្មេក​ឈ្មោះ ស៊ឹម សុង កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​៣១ ខែមីនាឆ្នាំ​២០០៩ នៅ​ចំណុច​ឃុំ ជើង​កើប ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល  ។​

​ជនជាប់ចោទ ទាំង​៣​នាក់ បានរួម​គំនិត​គ្នា បបួល​ជនរងគ្រោះ​ថាទៅលេង​អ្នក​ដន្លង នៅ​ខេត្តតាកែវ ។ ប៉ុន្តែ​ដល់​ពាក់​កណ្តាលផ្លូវជនដៃដល់​ជា​ស​ហាយ ឈ្មោះ ហ៊ឹម ស្មាន បា​ន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយហើយ​បាន​ស្ទាក់ចាប់​ជន​ង​គ្រោះ សង្កត់​ក្បាល​ចុះក្រោម​អារ​.​ក សម្លាប់នៅ​កន្លែងកើតហេតុ​ភ្លាមៗតែម្តង ។

​ក្រោយ​ហេតុការណ៍​នេះ​ឈ្មោះ ឈឹម សុភា  បាន​លេងល្បិច​ធ្វើជា​ប្តឹង​សមត្ថកិច្ច ថាមាន​ករណី​ប្លន់​សម្លាប់​ឳ​ពុក​ក្មេក ។ ប៉ុន្តែ ដោយសារ​មានការ​សង្ស័យសមត្ថកិច្ច​បាន​ឃា​ត់ ​ខ្លួ​ន​ឈ្មោះ ឈឹម សុភាហើយ​ស្រាវជ្រាវ​ចាប់បាន​ជនល្មើស ជា​បន្តបន្ទាប់​យកមក ផ្តន្ទាទោស​តាមច្បាប់ ។ក្រោយ​ការផ្តន្ទាទោស​ឈ្មោះ ឈឹម សុភា បាន​ប្តឹង​ឧ​ទ្ឋ​រណ៍ ។ ចំណែកប្រព​ន្ឋ​ចុង និង​កូនប្រសារ​ស្រី ពុំបាន​ប្តឹង​ឧ​ទ្ឋ​រណ៍​នោះទេ ។នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ សាលា​ឧ​ទ្ឋ​រណ៍​បាន​ជំនុំជម្រះ​សំណុំ​រឿងនេះ ដោយមាន​លោក អ៊ុំ សា​រិ​ទ្ឋជា​ប្រធាន និង​លោក ង៉ែត សា​រ៉ា​ត ជា​តំណាង​មហាអយ្យការ ។

​តាម​កំណត់ហេតុ​របស់​ឈ្មោះ គោក ម៉ា​រី​យ៉ូ​ម ជា​ប្រព​ន្ឋ​ចុង​ជនរងគ្រោះបានបញ្ជាក់ ថា ខ្លួន​ធ្លាប់​មានទំនាស់​ជាមួយ​ប្តី​រឿង​ប្រច័ណ្ឌនិង​ការដណ្តើម​ទ្រព្យសម្បត្តិ ពោលគឺ ប្តី​បាន​ដេញខ្លួន​ចេញពីផ្ទះ​ដោយ​ពុំមាន​ចែកទ្រព្យ​ឲ្យ​ឡើយ ។ ផ្តើមចេញពី​បញ្ហា​នេះខ្លួន​បាន​មាន​ស​ហាយ ហើយ​បានរៀបចំ​គម្រោង​ជាមួយ កូនប្រសា​ទាំងពីរ​នា​ក់សម្លាប់​ប្តី​រហូត​បានសម្រេច​តែម្តង ។​

ដោយឡែក​ក្នុង​សវនាការ កូនប្រសា​ឈ្មោះ ឈឹម សុភា បាន​បដិសេធថាខ្លួន​ពុំបាន ដឹង​អំពី​គម្រោង​សម្លាប់​ជនរងគ្រោះ នោះទេ ។ សំ​ណូម​ពរ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ ប្រកាន់ ។​​ក្រោយ​ការសួរដេញដោល សាលា​ឧ​ទ្ឋ​រណ៍​បាន​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត កណ្តាលទុកជាបានការ​ដដែល ៕

ដោយ៖ នាយរំពេរ

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya