ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» វិភាគ​នយោបាយ » ការ​ផ្លាស់​ប្តូរ​មេដឹក​នំាអាច​ល្អ អាច​អាក្រក់

ការ​ផ្លាស់​ប្តូរ​មេដឹក​នំាអាច​ល្អ អាច​អាក្រក់

ក្រោយពីប្រទេសជាតិ ទទួលបានឯករាជ្យពីបារំាងមកវិញ នៅក្នុងឆ្នំា១៩៥៣ សម្តេច ព្រះនរោត្តមសីហនុ បាន ដឹកនំាប្រទេសឲ្យមានការរីកចំរើន គួរឲ្យកោតសរសើរបំផុត តាមរយៈចលនាសង្គមរាស្រ្តនិយម ដែលព្រះអង្គ បានបង្កើតឡើងនៅក្នុងឆ្នំា១៩៥៥ ប៉ុន្តែអ្នកនយោបាយខ្មែរមួយក្រុមដែលមានគំនិតកុម្មុយនិស្តនិយម និងមួយ ក្រុមទៀត ដែលមានគំនិតសេរីនិយម បែរជាយល់ថា ព្រះអង្គជាអ្នកកាន់អំណាចផ្តាច់ការ ជិះជាន់ សង្កត់សង្កិន ប្រជាពលរដ្ឋ និងមិនបានធ្វើឲ្យប្រទេសជាតិ មានការរីកចំរើនអ្វីទេ។ ពិសេសពួកមេដឹកនំាចលនាតស៊ូខ្មែរក្រហម តែងតែធ្វើសកម្មភាពវាយប្រហារ ព្រះអង្គ ជានិច្ចមិនខុសគ្នានឹងគណបក្សប្រឆំាង ដែលកំពុងរិះគន់វាយប្រហារមក លើមេដឹកនំា គណបក្សកាន់អំណាចសព្វថ្ងៃនេះទេ។

នៅថ្ងៃទី១៨ខែមីនាឆ្នំា១៩៧០ បនក្បត់ លន់ នល់ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់ ព្រះ អង្គចេញពីអំណាច ដោយចោទប្រកាន់ថា ព្រះអង្គជាអ្នកលក់ទឹកដីឲ្យពួកយៀកកុង វៀតណាមខាងជើងនិងជាវណ្ណៈសក្តិភូមិ ជិះជាន់ សង្កត់សង្កិនប្រជារាស្រ្តទៅវិញ ហើយអួតអាងលើកកម្ពស់ថា មានតែរបបសាធារណរដ្ឋនិយមរបស់ពួកគេតែ ប៉ុណ្ណោះ ដែលជារបបគ្មានការជិះជាន់ មានសមភាព សេរីភាព ភាតរភាព វឌ្ឍនភាពនិងសុភមង្គល ពិតប្រាកដ។ ប៉ុន្តែរបបសាធារណរដ្ឋខ្មែររបស់ពួកគេមានអាយុត្រឹមតែ៥ឆ្នំា ក៏ត្រូវ ដួលរលំទៅវិញ ដោយគ្មានបានធ្វើឲ្យប្រទេស ជាតិមានការរីកចម្រើន សូម្បីបន្តិចទាល់ តែសោះ ក្រៅពីនំាមកនូវភ្លើងសង្គ្រាមមហាវិនាសកម្មតែប៉ុណ្ណោះ។

របបសាធារណរដ្ឋមហាពុករលួយដួលរលំទៅ របបថ្មីមួយទៀតគឺរបបកម្ពុជា ប្រជាធិប តេយ្យ បានចូលមកជំនួស ចាប់តំាងពី១៧ខែមេសា ឆ្នំា១៩៧៥នោះ តែងតែអួតអាងថា ប្រជាជនជាម្ចាស់អំណាចគ្មានអ្នកមានគ្មានអ្នកក្រ ជាសង្គមស្មើភាពនោះ ក៏គ្មានឃើញ អ្វីក្រៅពីធ្វើបាបនិងកាប់សម្លាប់ប្រជាជនខ្លួនឯងនោះឡើយ។

ពួកមេដឹកនំារបបកម្ពុជាប្រជាធិបតេយ្យ ដែលខំតស៊ូតំាងពីជំនាន់អាណានិគមនិយម បារំាង ពិសេសបានធ្វើ សកម្មភាពប្រឆំាងរបបសង្គមរាស្រ្តនិយម របស់សម្តេច ព្រះនរោត្តមសីហនុថា ជារបបសក្តិភូមិ ជិះជាន់កេង ប្រវ័ញ្ចលើប្រជាជនក្រីក្រឬ វណ្ណៈ កសិករកម្មករនោះ ពេលខ្លួនបានឡើងកាន់អំណាច មិនត្រឹមតែធ្វើទុក្ខទោសមក លើ ប្រជាជនប៉ុណ្ណោះទេ គឺថែមទំាងធ្វើការកាប់សម្លាប់ប្រជាជនកម្ពុជា ផ្តាច់ពូជសាសន៍ តែម្តង។

ការផ្លាស់ប្តូររបបគ្រប់គ្រងរបស់សង្គមរាស្រ្តនិយម មកជារបបសាធារណរដ្ឋខ្មែរ និងពី របបសាធារណរដ្ឋខ្មែរ មកជារបបកម្ពុជាប្រជាធិបតេយ្យនោះ គឺជាការផ្លាស់ប្តូរ ពីការរីកចំរើនសប្បាយរីករាយឲ្យទៅជាភ្លើងសង្រ្គាម មហាវិនាសកម្ម និងជាការផ្លាស់ ប្តូរទៅរកភាពរលាយសាបសូន្យប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូលតែ ម្តង។

ផ្ទុយទៅវិញ មានតែការផ្លាស់ប្តូរពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ មក ជារបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជាប៉ុណ្ណោះ ដែលចាត់ទុកថា ជាការប្តូរផ្លាស់ពី សេចក្តីស្លាប់មករស់រានមានជីវិតឡើងវិញ ឬថា ជាការផ្លាស់ប្តូរពីការរស់នៅក្នុងឋាននរក មករស់នៅឋានមនុស្សវិញក៏អាចថាបាន។

នេះជាសន្តិភាពប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលគ្មាននរណាម្នាក់អាចបំភ្លៃកាឡៃទៅជាអ្វី ផ្សេងទៀត បានឡើយ។ យ៉ាងណាមិញ សភាពការណ៍នយោបាយបច្ចុប្បន្ននេះ ក៏ ដូច្នេះដែរ អ្វីដែលគណបក្សប្រឆំាងកំពុងស្រែកកញ្រ្ជោល ថា «ដូរៗ»នោះ ក៏វាមិន ទាន់ប្រាកដថា ដូរទៅ អ្វីៗគ្រប់យ៉ាងបានល្អប្រសើរឬរីកចំរើនជាងសព្វថ្ងៃនេះក៏យ៉ាង​នោះដែរ។

ឆ្លងកាត់របត់នយោបាយតំាងពីឆ្នំា១៩៧០មក រហូតដល់សព្វថ្ងៃនេះ យើងអាចឃើញ ច្បាស់ហើយថា ការប្តូរ ផ្លាស់មេដឹកនំាប្រទេសពីសម័យមួយទៅសម័យមួយ ឬពីដំណាក់ កាលមួយទៅដំណាក់កាលមួយ វាមិនមែនសុទ្ធ តែល្អឬអាក្រក់ទាំងអស់នោះដែរ ។ តែអ្វីដែលប្រទេសជាតិមានសុខសន្តិភាព មានការរីកចំរើនដូចសព្វថ្ងៃនេះ ប្រសិនបើ មានការផ្លាស់ប្តូរទៅជាអ្វីទៀតនោះ ប្រយ័ត្នវាក្លាយជាហេតុការណ៍អាក្រក់បំផុតនោះ ពិតជាមានការ ស្តាយក្រោយទៀតមិនខាន៕

ដោយ៖ ស្ងួន ពិមល់

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya