ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឡាន​ស្ព័រ​បុករទេះ​ដឹក​ក្រូចឆ្មារ​អូសស្រ្តី​ម្នាក់ជាង​៥០០​ម៉ែត្រ​ជ្រុល​បុក​ម៉ូតូ​ស្ទេពអូសជាង៣គីឡូម៉ែត្រទៀត ស្លាប់ម្នាក់របួស៤នាក់

ឡាន​ស្ព័រ​បុករទេះ​ដឹក​ក្រូចឆ្មារ​អូសស្រ្តី​ម្នាក់ជាង​៥០០​ម៉ែត្រ​ជ្រុល​បុក​ម៉ូតូ​ស្ទេពអូសជាង៣គីឡូម៉ែត្រទៀត ស្លាប់ម្នាក់របួស៤នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅតាមបណ្តោយផ្លូវព្រះ មុនីរ៉េត បណ្តាលឲ្យស្រ្តី​ម្នាក់​ ប្រុសចំនួន៤ នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ និង​ស្រ្តីម្នាក់ស្លាប់ បាត់បង់ជីវិត ក្នុងខណៈដែលបុរសម្នាក់ស្រវឹង​ស្រា​ចេញ​ពីក្លឹបបើករថយន្តស្ព័រមួយគ្រឿង​ ក្នុងល្បឿនលឿនបុករទេះដឹកក្រូចឆ្មារនៅមុខវត្តស្ទឹងមានជ័យ  ហើយ​បន្តបុ​ក​​ម៉ូតូ​ ស្ទេព​នៅក្លឹបឡេហ្ស៊ី ក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រួចរថយន្តបើករត់គេចដល់ ចំណុចមុខ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្មចំការដូង ជ្រុលបុកគំនរសំរាមទៅមុខលែងរួច ។ប្រភពព័ត៌មានពីសមត្ថកិច្ចមូល​ដ្ឋានបាន​ឲ្យដឹង ថាហេតុការណ៍នេះភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៥០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៣ ។

ប្រភពដដែលបន្តថាមុនពេល កើតហេតុបុរស​ម្នាក់ឈ្មោះ សៀង រស្មីមុនី អាយុ ៤៧ ឆ្នាំ ជាមេការទូទៅ​ក្នុងក្លឹបស៊ីធី ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ បានបើកបរ​រថ​យន្ត​ស្ព័រ​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2V-4003 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​ ទិស​ដៅពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​មក​ដល់​មុខ​វត្ត​ស្ទឹង​មា​នជ័យ​ រថ​យន្ត​ក៏​បា​នរេ​ចង្កូត​បុក​រ៉ឺម៉ក​ដឹក​ក្រូច​ឆ្មារ​ ១គ្រឿង​ បណ្តាល​ឱ្យ​បុរស​អ្នក​បើក​បរ​រ៉ឺម៉ក​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​របួស​ធ្ងន់ ​ និ​ងស្រ្តី​ម្នាក់​ទើ​លើ​រថ​យន្ត​បង្ក​ពី​ចំណុច​កើត​ហេតុ​ជាង​ ៥០០​ម៉ែត្រ​ ទើប​ធ្លាក់​ពី​លើ​រថ​យន្ត​រង​របួស​ធ្ងន់​ធ្ងរ​ បន្ទាប់​មក​រថ​យន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្ទេព ១គ្រឿង​ទៀត​ ជិត​ទីស្នាក់​ការ​នគរ​បា​លប៉ុស្តិ៍​ស្ទឹង​មា​នជ័យ​ បណ្តាល​ឱ្យ​បុរស​ ១នាក់​ និងស្រ្តីម្នាក់រង​របួស​បាក់​ដៃ​បាក់​ជើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ និងស្រ្តីម្នាក់​ទៀតដែលរួមដំណើរជាមួយគ្នា ត្រូវស្លាប់បាត់បង់ជីវិតពេល បញ្ជូនដល់មន្ទីរពេទ្យ​ ​ រួចហើយ​រថ​យន្តបង្ក​បាន​បន្ត​អូស​ម៉ូតូ​ស្ទេព​ពី​ចំណុច​កើត​ហេតុ​ជាង​ ៣គីឡូ​ម៉ែត្រ​រហូតទៅដល់ចំណុចមុខ​វត្តសំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌ​ដង្កោ  ទើប​ម៉ូតូ​ខ្ទាត​ចេញ​ពី​រថ​យន្ត​ បន្ទាប់​មក​រថ​យន្ត​បង្ក​បន្ត​បើ​ករហូត​ដល់​មុខ​សាលា​ភូមិន្ទ​កសិ​កម្ម​ ចំការ​ដូង​ បានរថ​យន្ត​បង្ករេចង្កូត​ជ្រុល​ទៅ​បុក​គំនរ​សំរាម​បើក​ទៅ​មុខ​លែង​រួច ​ ។

បន្ទាប់ពីបន្តដំណើរទៅមុខលែងរួចត្រូវនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ ដែលជិះម៉ូតូដេញ តាមក្រោយបាន ចាប់បុរសអ្នកបើកបររថយន្តបង្កវាយខ្នោះយកមកកាន់ទីស្នាក់ការ ​នគរ​បា​ល​ប៉ុស្តិ៍​ស្ទឹងមាន​ជ័យ​ រង់​ចាំ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ជំនាញ​ ដែល​ចុះ​ធ្វើ​កា​រវាស់​វែង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បុក​រះ​នេះ ដើម្បីនាំយក​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ ៕ ​

ដោយ៖ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya