ភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ បុរសម្នាក់ជាម្ចាស់បំណុលត្រូវភាគីដែលជាកូនបំណុលព្រួតគ្នា ជាមួយបក្ខពួកដេញវាយពេលខ្លួនជិះម៉ូតូម្នាក់ឯងនិងបានទារលុយ ថ្ងៃម៉ូតូដែលជំពាក់យូរហើយ ធ្វើឲ្យជនបង្កខឹងក៏លើកគ្នាជាក្រុមដេញវាយនៅចំណុចផ្លូវលំ ម្តុំសណ្ឋាគារជូលីណាក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ ឃាត់ខ្លួនបានបុរសជាជនបង្កម្នាក់ និងស្ត្រី ព្រមទាំងភាគីជនរងគ្រោះមកនគរបាលប៉ុស្តិ៍វាលវង់ ៕ ពៅ