កណ្តាល៖ ដោយយល់ឃើញថា កំណាត់ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅខេត្តកណ្តាល ឆ្លងកាត់តាមស្រុកស្អាង និងស្រុកកោះធំ រហូតដល់ច្រកព្រំដែនជ្រៃធំ មានការទ្រុឌ ទ្រោមយ៉ាងខ្លំាង និងយោងតាមសំណូមពររបស់ ប្រជាពលរដ្ឋផងនោះ រាជរដ្ឋាភិបាល បានជំរុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល រៀបគម្រោង ដើម្បីជួស ជុលផ្លូវជាតិលេខ២១នេះ និងស្ពានមួយចំនួនទៀត ដែលទ្រុឌទ្រោមនោះឡើងវិញ ក្រោមគម្រោងកម្ចី ពីប្រទេសកូរ៉េ ដើម្បីឆ្លើយតបតាមសំណូមពរ និងបង្កការងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
បើយោងតាមប្រភពព័ត៌មានពីមន្រ្តី នៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូន បានឲ្យ ដឹងថា កំណាត់ផ្លូវជាតិ លេខ២១នេះ ទាំងផ្លូវ ទាំងស្ពាន មួយចំនួន គឺមានសភាពទ្រុឌ ទ្រោមខ្លំាងណាស់ ដែលបង្កការលំបាកដល់ ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទើបមន្ទីរ សាធារណការនិងដឹកជញ្ជូនដាក់សំណើគម្រោងជួសជុលផ្លូវ និងស្ពាន មួយចំនួននេះ ដល់រាជរដ្ឋាភិបាល ដើម្បីស្របតាមសំណូមពររបស់ប្រជាពលរដ្ឋអ្នកដំណើរ ពីព្រោះ ផ្លូវជាតិលេខ ២១ និងស្ពានមួយចំនួន មានការទ្រុឌទ្រោមដោយសារតែមានអាយុកាល ដល់កម្រិតឆ្នំា ដែលត្រូវខូចខាត។
ប្រភពដដែលបានបន្តទៀតថា ដោយសម្លឹងឃើញស្ពានមួយចំនួន និងផ្លូវលេខ២១នេះ មានសភាពខូចខាត យ៉ាងដំណំ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និង យោងតាមសំណូមពរពីប្រជាពលរដ្ឋផងនោះ ទើបរាជរដ្ឋាភិបាលយល់ព្រមនិងជំរុញ ឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត រៀបចំគម្រោងជួសជុលស្ពាន មួយចំនួន និងផ្លូវជាតិលេខ២១នេះ ដើម្បីប្រជាពលរដ្ឋងាយស្រួលបន្តធ្វើដំណើរ ដល់ពាក់ កណ្តាលឆ្នំា២០១៤ ដែលប្រទេសកូរ៉េ ផ្តល់ប្រាក់កម្ចីដើម្បីកសាងផ្លូវជាតិលេខ ២១ ឡើងវិញ។ រហូតមកដល់ពេលនេះ ខាងមន្ទីរ សាធារណការនិងដឹកជញ្ជូន បានខិត ខំកសាងជួសជុលបានសំរេចហើយជាស្ថាពរ៕
ដោយ៖ ដំា ជា