ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ម៉ាកម៉ូតូហុងដាសេ១១០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BS-9686 បើក បរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ក្នុងសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា បានបុកម៉ូតូធុនធំម៉ាកភូសាកពីក្រោយបណ្តាលឲ្យអ្នកបើកបរ និងអ្នកជិះពីក្រោយម៉ូតូធុនធំនោះរងរបួសស្រាល ។
ក្រោយកើតហេតុជនរងគ្រោះនិងជនបង្កបានជជែកគ្នារកត្រូវរៀងៗ ខ្លួនធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចមូល ដ្ឋានចុះមកអន្តរាគមន៍ ប៉ុន្តែភាគីទាំងសងខាងនៅតែជជែកគ្នារកត្រូវនិងអាងខ្នងទៀតផង ទើបសមត្ថកិច្ចបានឃាត់ម៉ូតូទាំង២គ្រឿងកាន់ប៉ុស្តិ៍អូរឫស្សីទី ១ ៕ ពៅ