ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ នៅចំណុចក្បែរហាងនំបុ័ងហេងចេង ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍រាប់ម៉ោង។
មុនពេលកើតហេតុគេឃើញរថយន្តដឹកអេតចាយចេញពីទីតាំងកន្លែងអេតចាយ មួយកន្លែងនៅក្បែរវត្តសំបួរ រួចបើកឆ្លងផ្លូវបេតុងពីកើតមកលិចហើយរថយន្តនោះក៏បើកចុះផ្លូវ បេតុងបានបន្តិចក៏ក្រឡាប់ផ្ងាជើងចាក់ដែកអេតចាយរាយប៉ាយពេញ ផ្លូវតែម្តង។
ប្រភពពីកន្លែងកើតហេតុដដែលបន្ត ថា ក្រោយកើតហេតុគេឃើញអ្នកបើកបរនិងព្រូបាននាំគ្នារត់គេចខ្លួនចូល ក្នុងបុរីពិភពថ្មី តែត្រូវសម្តថកិច្ចនគរបាលប៉ុសិ្តដេញចាប់ខ្លួនបានមកវិញ។
ភ្លាមៗនោះសមត្ថកិច្ចនគរបាលចរាចរ ខណ្ឌដង្កោក៏បានចុះដល់កន្លែងកើតហេតុសម្រួលចរាចរណ៍បន្ទាន់ផងដែរ។ ប្រភពពីសមត្ថកិច្ចចរាចរក៏បានប្រាប់ឲ្យដឹងដែរថារថយន្តមានម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-1468 បើកបរដោយឈ្មោះ កែវ យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ភូមិវល្លិស ឃុំវល្លិស ស្រុកសំរោង ខេត្តតាកែវ។ ករណីក្រឡាប់រថយន្តដឹកអេតចាយនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ អាយុជីវិតមនុស្សឬទ្រព្យសម្បតិ្តឯកជនណាឡើយ ក៏ប៉ុន្តែថៅកែអេតចាយគេសុំរើយកគ្រឿងដែកអេតចាយទៅវិញ៕ ពៅ