ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » លោក​ជំទាវ​ សុភ័គ្គ​ ថាវី អំពាវ​នាវ​ដល់​យុវជន​ត្រៀម​ឯកសារ​​ដើម្បី​ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

លោក​ជំទាវ​ សុភ័គ្គ​ ថាវី អំពាវ​នាវ​ដល់​យុវជន​ត្រៀម​ឯកសារ​​ដើម្បី​ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

កណ្តាល ៖ លោកជំទាវ សុភ័គ្គ ថាវី អនុប្រធាន​គណៈពង្រឹងមូលដ្ឋានស្រុកកៀនស្វាយ និងជាប្រធានគណៈពង្រឹងមូលដ្ឋានចុះជួយឃុំឈើទាល និងឃុំកំពង់ស្វាយបាន អំពាវនាវដល់យុវជនឲ្យត្រៀមឯកសារដើម្បីចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។​លោកជំទាវបាន​អំពាវនាវដូច្នេះនៅក្នុងពិធីជួបជុំក្រុមយុវជនចំនួន៥៣៥៧នាក់ ដែល​មក ពីឃុំឈើទាល និងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣។

ក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា ប្អូនៗសុទ្ធសឹងជាយុវជនគំរូដល់ យុវជនដទៃ ទៀតដែលជាមិត្តភក្តិរបស់ប្អូនៗ ហើយក៏ជាភ្នែកច្រមុះរបស់គណបក្ស ប្រជាជន និងជាប្លុងតុងទេវតា ផ្សារភ្ជាប់ពីថ្នាក់ជាតិ ថ្នាក់កណ្តាលទៅឲ្យថ្នាក់មូលដ្ឋាន ហើយក៏ជាតំណាងឲ្យសម្តេចតេជោ  សែន ផងដែរ ។ ដូច្នេះប្អូនៗត្រូវឲ្យតម្លៃ ខ្លួនឯង ដែលមានកាតព្វកិច្ចសំខាន់ណាស់ ។

លោកជំទាវបានមានប្រសាសន៍បន្តទៀតថា ការជួបជុំថ្ងៃនេះគោលបំណង ដើម្បីសួរ សុខទុក្ខប្អូនៗ និងចង់ បង្ហាញអំពីកាតព្វកិច្ចរបស់ប្អូនៗដែលជាយុវជនល្អ ពលរដ្ឋល្អ កូនល្អ ដែលយើងកំពុងរស់នៅក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ ដូច្នេះប្អូនៗដែលចេះ និងមានការយល់ដឹងអំពីការរៀបចំ ឯកសារដើម្បីទៅចូលរួម បោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ និងចេះគូសសន្លឹកឆ្នោតហើយនោះ សូមប្អូនៗទៅដល់ផ្ទះមេត្តាជួយពន្យល់បងប្អូនឪពុកម្តាយ សាច់ញាតិជិតខាង ព្រម ទាំងមិត្តភក្តិឲ្យយល់ អំពីរបៀបរៀបចំឯកសារ និងរបៀបគូសសន្លឹកឆ្នោតដើម្បីឲ្យការ បោះឆ្នោតថ្ងៃ២៨ កក្កដាខាងមុខនេះគណបក្ស ប្រជាជនទទួលបានជោគជ័យ មួយ រយភាគរយដើម្បីរក្សាស្ថិរភាព និរន្តរភាពនយោបាយឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ៕

ដោយ៖ ដំា ជា

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya