ភ្នំពេញ ៖ កាលពី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីជនសង្ស័យខាងលើ ប៉ុនប៉ងដុតផ្ទះខ្លួនឯង និងផ្ទះរបស់ប្រជាពល រដ្ឋ ដោយខឹងប្រពន្ធនាំកូនរត់ចោលខ្លួន ។
ជនសង្ស័យទាំងពីរនាក់ ខាងលើនេះ ទី១ ឈ្មោះ ទូច ប្រុស ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ២១Z ផ្លូវលេខ ២៣០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌ ទួល គោក និងទី២ ឈ្មោះ តៃ សុចិន ហៅចិន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មាលេខ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ ។
មូលហេតុដែលនាំ ឲ្យជនសង្ស័យមានគំនិតប៉ុនប៉ង ដុតផ្ទះខ្លួនឯង និង ផ្ទះប្រជាពលរដ្ឋក្បែរខាងនោះ គឺដោយសារតែ ជនសង្ស័យឈ្មោះ ទូច ប្រុស ខឹងនឹងប្រពន្ធ ដែលមិនបាន រៀបចំត្រឹមត្រូវតាមច្បាប់ បានរត់ទៅនៅខេត្តព្រះសីហនុ ដោយយកកូនតូចអាយុ ១ឆ្នាំទៅជាមួយ ផង ហើយជនសង្ស័យ បានស្រែកគម្រាមថា នឹងយកសាំងដុតផ្ទះខ្លួនឯង និងផ្ទះអ្នកនៅជិតនោះផងដែរ ។
ក្រោយមក ក៏មានអ្នកប្តឹងនគរបាល ទើបនគរបាលពួនស្ទាក់លបមើល ក៏ឃើញជនសង្ស័យទាំង២នាក់ ខាងលើ កាន់ដបសាំង៣ដប មានទាំងបញ្ចេះ ផងនោះ ទើបចាប់ឃាត់ខ្លួនតែម្តង ។
ចំណែករឿងមួយទៀត គឺករណីចាប់រំលោភបានសម្រេច ដែលករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង២០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នៅផ្ទះសំណាក់ស្រែលាភ បន្ទប់លេខ៣ ដោយជនសង្ស័យបានហៅជនរងគ្រោះឲ្យមកកោសខ្យល់ឲ្យនៅទីនោះ ។
ជនសង្ស័យដែលនគរបាល ឃាត់ខ្លួនបាននោះឈ្មោះ សាយ មករា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ១៨ ផ្លូវលេខ២៣៣ សង្កាត់ផ្សារ ដេប៉ូទី២ ខណ្ឌទួលគោក ចំណែកនារីរងគ្រោះឈ្មោះ ហ.ភ.រ អាយុ២៣ឆ្នាំ មុខរបរ កោសខ្យល់ ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ។
កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យ បានហៅនារីរងគ្រោះ ដែលជាម៉ូយ ធ្លាប់កោសខ្យល់ ឲ្យមកកោសខ្យល់ នៅបន្ទប់ លេខ៣ ក្នុងផ្ទះសំណាក់ស្រែខ្ញុំ ខណៈកំពុងកោសខ្យល់នោះ ជនសង្ស័យក៏បានចាប់រំលោភ នារីរងគ្រោះបានសម្រេចតែម្តង ។
ពេលធ្វើសកម្មភាពបានសម្រេចហើយ ជនរងគ្រោះ ក៏បានរត់ចេញពីផ្ទះសំណាក់ និងបានប្រាប់បងប្រុសជី ដូនមួយខ្លួន ប្តឹងនគរបាលចាប់ខ្លួនតែម្តង ប៉ុន្តែបើតាមចម្លើយ របស់ជនសង្ស័យបានឲ្យដឹងថា នេះជាការ ត្រូវរ៉ូវគ្នាតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីធ្វើសកម្មភាព ឡើងឋានសួគ៌រួចហើយ គឺនារីរងគ្រោះ នោះខឹងជនសង្ស័យ សុំលុយចំនួន ២ម៉ឺនរៀលចេញថ្លៃផ្ទះសំណាក់ ទើបនាងខឹងហើយប្តឹងនគរបាលតែម្តង ៕ ពៅ