ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ រងរបួស​ធ្ងន់​ទាំងសងខាង​ ​

ម៉ូតូ​បុក​ម៉ូតូ រងរបួស​ធ្ងន់​ទាំងសងខាង​ ​

ភ្នំពេញ  ៖ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​ហាង​ពន្លឺ​កាហ្វេ ឋិត​ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​ជន រងគ្រោះ​ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1Z-7694 ។ រីឯ​ភាគី​ម៉ូតូ​បង្ក​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ដូចគ្នា ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​រ៉េ​វ៉ូ ពណ៌​ក្រហម​លាយ​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AE-2884 រងរបួស​ធ្ងន់ ។ ក្រោយ​កើតហេតុ សាច់ញាតិ​ទាំងសងខាង​ដឹក​យកទៅ​ព្យាបាល​រៀងខ្លួន ។​
នៅពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ដល់​ចំណុចកើតហេតុ​ក៏បាន​បត់​ឆ្លងផ្លូវ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​បើក​បញ្ច្រាសទិស​គ្នា ក៏​ជ្រុល​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល និង​អ្នកបើកបរ​រងរបួស​ធ្ងន់​ទាំង​២​នាក់ ។ ក្រោយ​កើតហេតុ សាច់ញាតិ​ភាគី​ទាំងសងខាង​បាន​ចរចា​សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ កន្លែងកើតហេតុ ដោយ​គ្មាន​ភាគី​ណាមួយ​សង​សំណង​ទៅ​ភាគី​ណាមួយ​ឡើយ   ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya