ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតក្នុងខណៈ បុរសបីនាក់ជាអ្នករត់ម៉ូតូកង់បី បានដេញវាយគ្នា យ៉ាងអាណាធិបត្តេយ្យតាមដងផ្លូវលេខ ១៨២ កែងផ្លូវ១១៣ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ ៧មករា បណ្តាលឲ្យ សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ដល់កន្លែង កើតហេតុ និងហៅជនរងគ្រោះឲ្យទៅដាក់ពាក្យបណ្តឹង ងាយ និងបន្តចុះឃាត់ខ្លួនបុរស ជាជនបង្កហេតុ។
ទាក់ទិននិងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីអត្តញ្ញាណ ជនបង្ក និងជនរងគ្រោះបាននៅឡើយទេ ហើយបញ្ហានេះកើតឡើងកាលពីវេលាម៉ោង ២២ និង០០ នាទីយប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៣។ សាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញបុរសពីរ នាក់ជិះម៉ូតូធុនធំមួយគ្រឿង ធ្វើ ដំណើរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ ១៨២ ខណៈមកដល់ចំណុច កើតហេតុ ទំនងជាម្ចាស់ម៉ូតូទាសពាក្យសម្តីនិងអ្នកដទៃ ក៏ស្រាប់តែមានបុរសម្នាក់ទៀត បានជិះ រ៉ឺម៉កកង់បី មួយគ្រឿងមកដេញវាយជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បង្កឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ អ្នកដំណើរ និងប្រជាពលរដ្ឋ រួមជាមួយនិងសមត្ថកិច្ច មូលដ្ឋានចុះមកអន្តរាគម៍ដល់កន្លែងកើតហេតុ និងបាន ហៅបុរសជាជនរងគ្រោះឲ្យ ទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍បឹងព្រលិត ដើម្បីឲ្យសមត្ថកិច្ច ងាយស្រួលក្នុងការតាមចាប់ខ្លួនជនបង្កឲ្យចូល មកដោះស្រាយតាមផ្លូវច្បាប់។ ជា ពិសេសករណីនេះ សមត្ថកិច្ច ពុំទាន់ដឹងថា អ្នកណាខុស អ្នកណាត្រូវ ឡើយទេ ។ ប៉ុន្តែជំហានដំបូងនេះបើកយោងទៅតាមសម្តី ជនរងគ្រោះមុនពេល កើតហេតុរូប គេបានជិះម៉ូតូ ១គ្រឿងឌុបគ្នា ខណៈនោះមកដល់ចំណុចកើតហេតុក៏បានទាស់សម្តីជា មួយនឹងបុរសម្នាក់កំពុងបើករ៉ឺម៉កកង់បីដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងសា្រ ទើប បណ្តាលឲ្យកើតមានហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងតែម្តងទៅ៕
ដោយ៖ ទុយ បញ្ញា