ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ចោរ​មួយក្រុម​សម្លាប់​ស្ត្រី​ម្នាក់ ប្លន់​យក​ទ្រព្យសម្បតិ្ត​ ​

ចោរ​មួយក្រុម​សម្លាប់​ស្ត្រី​ម្នាក់ ប្លន់​យក​ទ្រព្យសម្បតិ្ត​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែ​សុខ ។​
​ស្ត្រី​រងគ្រោះ មានឈ្មោះ ឡាំ សុខ​ពិធី អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ​នៅផ្ទះ​របស់ខ្លួន មាន​ប្តី​ឈ្មោះ ម៉ា រិទ្ធី អាយុ​៣០​ឆ្នាំ ធ្វើការ​នៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ម្តាយ​ស្ត្រី​រងគ្រោះ​និង​ក្មួយប្រុស​ម្នា​ក់នៅ​ជាមួយ​ផង ដែរ ។​
បើតាម​ការរៀបរាប់រ​បស់​ម្តាយ​ស្ត្រី​រងគ្រោះ​បាន​និយាយថា មុនពេល​កើតហេតុ​កូន​របស់គាត់​និង​ក្មួយប្រុស​ម្នាក់​បាន​ដេក​លង់លក់ ក្នុង​ដំណេក​ដូច​ធម្មតា​ដោយ​ពុំមាន​ឈ្លោះប្រកែក​គ្នា ឬ​ថ្នាំងថ្នាក់​ជាមួយ​អ្នកណាម្នាក់​កាលពី​ព្រឹក​នោះទេ ចំណែក​កូនប្រសារ​(​ប្តី​ស្ត្រី​រងគ្រោះ​)​ក៏​មិន​នៅផ្ទះ​ដោយ​ទៅ​យាម​នៅ មណ្ឌល​គ្រឿងញៀន ។ រហូតដល់​ម៉ោង​ប្រហែល​១២​រំលងអធ្រាត្រ​រូបគាត់​បាន​ចុះមក​បត់ជើងតូច​ក៏ ឃើញ​អីវ៉ាន់​រញ៉េរញ៉ៃ​ពេញ​ផ្ទះ ហើយ​ចាប់ហួយ​ដែល​លក់​ក៏​រាយប៉ាយ​ដែរ ។ គាត់​មានការ​សង្ស័យ​ក៏​ដើរទៅ​មើលឃើញ​កូនស្រី​របស់គាត់​ដេកស្លាប់​នៅ លើ​ឥដ្ឋ​យ៉ាង​អាណោច​អាធ​ម័ ហើយ​ពេល​គាត់​ក្រឡេក​មើលទៅ​ទ្វារផ្ទះ​ឃើញ​របើក និង​សោ​ផ្ទះ​ត្រូវគេ​ឃា​ស់​ទើប​ដឹងថា ចោរ​បានមក​ប្លន់​ផ្ទះ​និង​បានសម្លាប់​កូន​គាត់​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya