ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» Breaking News, ព័ត៌មានជាតិ » បទល្មើស​ឈើ​ប្រណីត​យ៉ាងសកម្ម នៅ​ខេត្តពោធិ៍សាត់​

បទល្មើស​ឈើ​ប្រណីត​យ៉ាងសកម្ម នៅ​ខេត្តពោធិ៍សាត់​

ពោធិ៍សាត់ ៖ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤ ការដឹកជញ្ជូន​ចរាចរណ៍​ឈើ​នេះ មាននៅ​ចំណុច​ទឹកដី​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ ដោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណិត​ចេញពី​តំបន់​ខ្សាច់​ពូក   ស​ន្រែ្ត និង​ពី​តំបន់​អូរ​សោម  ដោយ​ឆ្លងកាត់​ស្រុក​វាលវែង​មក​ស្តុ​ប​ទុក​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ  និង​នៅ​ទី​រួម​ខេត្ត ពោធិសាត់ ទុក​លក់​បន្ត​អោយ​ឈ្មួញ​ធំៗ​ប្រចាំ​ស្រុក​ក្រវ៉ា​ញ ខេត្តពោធិសាត់​ដែល​គេ​ស្គាល់ឈ្មោះ ឌឿ​ម ជា​មន្ត្រី​ប៉ូលីស , ឈ្មោះ វីរៈ , ឈ្មោះ ផាន្នី ជា​មន្ត្រី​យោធា​, ឈ្មោះ ទូច ជា​មន្ត្រី​យោធា​, ឈ្មោះ និ​ត , ឈ្មោះ សល់ , ឈ្មោះ ជ្រុ​យ , ឈ្មោះ វន , ឈ្មោះ ធី ឈ្មួញ​ខាងលើ​ទាំង​អម្បាលម៉ាន​នេះ សុទ្ធសឹង​ជា​ឈ្មួញ​រកស៊ី​ដឹកឈើ ប្រណិត​ដុះ​ស្លែ​ប្រចាំខេត្ត​ពោធិ៍សាត់ ។​
​បទល្មើស​ឈើប្រណិត​ក្នុងស្រុក​ក្រគរ ក៏​កើតមាន​យ៉ាង​អាណាធិបតេយ្យ​ផងដែរ ដែល​គេ​ស្គាល់​ឈ្មួញ​ឈើ មានឈ្មោះ ហេង , ភណ្ឌ​, និង​ស្រៀវ ជា​មន្ត្រី​បរិស្ថាន​ប្រចាំ​ភ្នំ​យ៉ោ​ក​, ឈ្មោះ ពៅ , តា​យុយ , យូ​រា​, គ្រូ​ធី ហៅ​សេក​មាស​, ញ៉ាំង​និង​ឈ្មោះ ពៅ ។ ឯ​ថៅកែ​ល្បីឈ្មោះ​ទិញ​ឈើប្រណិត​នៅ​ស្រុក​បាកាន​មានឈ្មោះ ចែ​ផល្លី ឈ្មោះ​ស្រី និង ឈ្មោះ ស៊ុយ អាន ជា​មន្ត្រី​ប៉េអឹម ស្រុក​បាកាន ក៍មាន​សកម្ម​ភាពមិន​ចាញ់​ថៅកែ​ក្នុងស្រុក​ភ្នំ​ក្រវ៉ា​ញ​ដែរ ។  ប្រជាពលរដ្ឋ​សូម​សំណូមពរ​ទៅដល់​លោក ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ តើ​មាន​វិធានការណ៍​បែបណា​ចំពោះ​ឈ្មួញ ដែល​ល្បីឈ្មោះ​ដឹកឈើ​ប្រណិត​ខុសច្បាប់ ដែល​រាជរដ្ឋាភិបាល​បាន​ហាមឃាត់ និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ថា អោយ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវតែមាន​វិធានការ ទប់ស្កាត់​រាល់​បទល្មើស​ទាំងឡាយណា​ដែល​ច្បាប់​ហាមឃាត់​អោយខាងតែបាន   ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya