រតនគិរី៖ ប៉ូលិសក្រុងបានលុងបានចុះស្រាវជ្រាវ និងវែកមុខសញ្ញាក្រុមចោរប្លន់គាស់ផ្ទះយកសំភារៈទ្រព្យសម្បត្តិម៉ូតូ១គ្រឿង និងជនសង្ស័យចំនួន៤នាក់ ក្រុមចោរញីឈ្មោល។ ប៉ូលិសបានបញ្ជាក់អោយដឹងថា ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ អ៊ុំ សុធា រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង១១យប់ ដោយក្រុមគ្រួសារកាត់មិននៅផ្ទះ បានចាក់សោរចោល ពេលនោះក្រុមចោរញីឈ្មោលចំនួន៤នាក់ បានឆ្លៀតឱកាសគាស់ផ្ទះយកទ្រព្យសម្បត្តិអស់មួយចំនួន និងម៉ូតូ១គ្រឿងម៉ាកសង់ពណ៌ស្លែ ហើយសមត្ថកិច្ចប៉ូលិសក្រុងបានចុះវែកមុខសញ្ញា ហើយបានឃាត់ខ្លួនជនសង្ស័យប្រុស២នាក់ ស្រី២នាក់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។ជនសង្ស័យទី១ឈ្មោះ អ៊ុន ចាន់ធូ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ទី២ឈ្មោះ សាន ហ៊ាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាកនៅភូមិថ្មី ទី៣ឈ្មោះ តាន ស្រីអូន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្មី ទី៤ឈ្មោះ ណាត សុគ័ន្ត ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិថ្មី។
ហើយប៉ូលិសក្រុងបានលុងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ឡុង លីម
» ព័ត៌មានជាតិ » ក្រុមចោរញីឈ្មោល ត្រូវសមត្ថកិច្ចចាប់ខ្លួន