ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​រតនាគារ​ខេត្តកំពង់ធំ​សុំចូល​និវត្តន៍ មុន​កំណត់​ទំនង​ភ័យ​ខ្លួន ​

ប្រធាន​រតនាគារ​ខេត្តកំពង់ធំ​សុំចូល​និវត្តន៍ មុន​កំណត់​ទំនង​ភ័យ​ខ្លួន ​

កំពង់ធំ​៖ ក្រោយពី​បណ្តាញ​ព័ត៌មាន​ជាច្រើន បានធ្វើការ​លាតត្រដាង​រឿងអាស្រូវ​ពុក រលួយ របស់លោក ខែ​ក វណ្ណា ប្រធាន​រតនាគារ​ខេត្ត និង​ដៃស្តាំ​របស់ គាត់​ឈ្មោះ ហេង ប៊ុន​ធី ជា​ប្រធាន​បេឡា​ធ្វើ​ឲ្យ​លោក ប្រធាន​រតនាគារ​ភ័យ​បុក​ពោះ​និង​ដាក់ពាក្យ​ទៅ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ​ដើម្បី​សុំចូល​និវត្តន៍​មុន​អាយុ ខណៈពេល​លោក នៅសល់​៥​ឆ្នាំ​ទៀត​ទើប​ដល់​អាយុ​ចូលនិវត្តន៍ មានការ​សង្ស័យថា ទំនងជា​គាត់​ខ្លាច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ​មើលទៅ​។​

​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​ត្រូវបាន​បែកធ្លាយ​តាមរយៈ​បណ្តាញ​ព័ត៌មាន ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ​រួម​និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​។ ទន្ទឹមគ្នា​នោះដែរ ក៏មាន​ការ បើក​ការស៊ើបអង្កេត​សំណុំរឿង​ពុករលួយ​របស់ លោក ខែ​ក វណ្ណា ពី​អគ្គនាយកដ្ឋាន​រតនាគា​រ ជាតិ​ដែលជា​ដើមហេតុ​ធ្វើ​ឲ្យ​លោក ខែ​ក វណ្ណា សម្រេច​ដាក់ពាក្យ​សុំចូល​និវត្តន៍​មុន​អាយុ​។​

គេ​និយាយថា ការដាក់​ពាក្យសុំ​ចូលនិវត្តន៍​មុន​អាយុ​របស់លោក​ខែ​ក វណ្ណា ប្រហែល ដើម្បី​គេចវេះ​ពី​ការស៊ើបអង្កេត​អំពី​រឿង​អំពើពុករលួយ​ដែល​រូបគាត់​បាន​ប្រព្រឹត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក រហូត​ធ្វើឱ្យ​គាត់​មាន​ប្រាក់​រាប់លាន​ដុល្លារ​ក្លាយជា​សេដ្ឋី​ប្រចាំខេត្ត​កំពង់ធំ តាមរយៈ​ការ​កាត់​ភាគរយ​ពី​ខ្ទង់​របស់​មន្ទីរ​និង ក្រុមហ៊ុន​នានា​នៅក្នុង​ខេត្ត​នោះ​។

​គេ​បន្តថា រឿង​អំពើពុករលួយ​របស់ លោក ខែ​ក វណ្ណា និង​បក្ខពួក​ជាច្រើន​ឆ្នាំ​មកនេះ បានធ្វើ​ឲ្យ​បាត់​ថវិកាជាតិ​ដ៏​ច្រើន​ឥត​គណនា ព្រោះថា​រាល់​ខ្ទង់​ប្រាក់​របស់​មន្ទីរ​និង​ក្រុមហ៊ុន ឬ​អង្គភាព​នានា​ដែល ត្រូវការ​ស៊ី​ញ៉េ​ប្រធាន​រតនាគារ​តាម​ផែនការ​នោះ ត្រូវតែមាន​ការបែងចែក​ប្រាក់​ទឹកតែ​ពី ៣% ទៅដល់ ១៥% ទៅតាម​ប្រភេទ​ខ្ទង់​ប្រាក់​នីមួយៗ​។ បើ​មិនអោយ​លុយ​គាត់​មិន​ស៊ី​ញ៉េ​។​

​គេ​បន្តទៀតថា​ក្រុមហ៊ុន​ដែល​មិន​ចំណាយ​ប្រាក់​ទឹកតែ​តាម​ការទាមទារ​របស់​លោក​ប្រធាន​រតនាគារ ការដក​សាច់ប្រាក់​នឹងមាន​ការកកស្ទះ ហើយ​ចុងក្រោយ​គឺ​ជៀស​មិន​ផុតពី​ការ ចំណាយ​ប្រាក់​ជូន​លោក ដដែល​។ ក្រោយពេល​រាជរដ្ឋាភិបាល​បានធ្វើ​កំណែ​ទំរង់​ស៊ីជម្រៅ លោក ខែ​ក វណ្ណា មិនបាន​អនុវត្តន៍​តាម​គោលនយោបាយ​នោះទេ ដោយ​លោក​បាន​អនុវត្តតាម​ទំលាប់​ចាស់​របស់គាត់​ដ​ដែ​

តាម​មន្ត្រី​នៅ​ខេត្ត​ជាច្រើន បាន​ឲ្យ​ដឹងថា​ការដាក់​ពាក្យសុំ​ចូលនិវត្តន៍​មុន​អាយុ​របស់លោក ខែ​ក វណ្ណា គឺ​បែប​ក្នុង​បំណង​ដើម្បី​រួចផុត​អំពី​ការស៊ើបអង្កេត​អំពី​រឿង​ពុករលួយ ដែល​គាត់​ប្រព្រឹត្ត កន្លងមក ជាពិសេស​គឺ​រឿង​ថ្មីៗ​ដែល​បណ្តាញ​ព័ត៌មាន​ទើបនឹង​ចេញផ្សាយ​។​
​មន្ត្រី​ជាច្រើន សូម​អំពាវនាវ​ដល់​អ​ង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​ចាត់ វិធាន​ការបើក​ការស៊ើបអង្កេត​លើ​សំណុំរឿង​មួយ​នេះ ដើម្បី​កុំ​ឲ្យ​មន្ត្រី​ខិលខូច​ដទៃទៀត​យក​គំរូ​តាម

​ទាក់ទង​នឹង​ការដាក់​ពាក្យសុំ​ចូលនិវត្តន៍​មុន​អាយុ​របស់លោក ខែ​ក វណ្ណា កាសែត​អរិយធម៌​ពុំ​អាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​របស់គាត់​មិន​ទទួល​ការហៅ​ចូល​។ ចំណែក​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​អះអាងថា​លោក​បានទទួល​ព័ត៌មាន​នេះដែរ ប៉ុន្តែ​ពិត​ឬ​មិន​ពិត គឺ​លោក​មិនដឹង​ទេ ព្រោះថា​អង្គភាព​រតនាគារ​ខេត្ត​គឺជា​ខ្សែបណ្តោយ​ត្រង់​របស់​រតនាគារជាតិ ដូច្នេះ​ការស្នើសុំ​តែងតាំង ឬ​សុំ​លាឈប់ យ៉ាងណាៗ​នោះ មិន​ឆ្លងកាត់​អភិបាលខេត្ត​ទេ​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya