ស្វាយរៀង ៖ប្រភពព័ត៌មានពីតំបន់ព្រំដែនកម្ពុជា វៀតណាម ច្រកអន្តរជាតិបាវិតបានឲ្យដឹងថា មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលគ្រប់គ្រងដោយលោកវរសេនីយ៍ឯកអ៊ឹង សុងយូ បានចេញលិខិតឆ្លងដែន VIP ឲ្យជនជាតិវៀតណាមដើម្បីមានអាទិភាពចេញចូលឆ្លង ដែន ចូលមកក្នុង ទឹកដីខ្មែរ ដោយសេរីតែម្តង ទង្វើនេះ គឺជាអំពើពុករលួយ បានកើតមានយូរយារ ណាស់មកហើយមិនទាន់មានការកែទម្រង់ នៅឡើយទេ ។
ប្រភពព័ត៌មាន ធ្លាយចេញពីមន្ត្រីប៉ូលិស អន្តោប្រវេសន៍មួយរូបសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ចំពោះជនជាតិវៀតណាមដែលមកបម្រើការងារ តាមកាស៊ីណូនៅក្រុងបាវិត រាប់រយ រាប់ពាន់នាក់ចូលមកធ្វើការ ពេលព្រឹក ត្រឡប់ទៅក្នុងទឹកដីវៀតណាម វិញល្ងាច ឬយប់ពួកគេមានអាទិភាពចេញចូលឆ្លង ដែន ដោយសេរីតែម្តង ដោយសារតែជនជាតិវៀតណាមទាំងនោះ ត្រូវបានលោកវរសេនីយ៍ឯកអ៊ឹង សុងយូ មេប៉ុស្តិ៍បានចេញលិខិតឆ្លងដែន VIP មានសុពលភាពពី៦ខែទៅ១ឆ្នាំឯណោះ ។
ច្រកទ្វារអន្តរជាតិបាវិត គឺជាច្រកសេដ្ឋកិច្ចដែលមានប្រភពចំណូលមិនចេះរីងស្ងួត មានចំណាត់ថ្នាក់លេខ២បន្ទាប់ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ច្រកទ្វារអន្តរជាតិ ខាងលើនេះក៏ជាច្រកសេដ្ឋកិច្ច និងទេសចរណ៍ ដែលគេសង្កេឃើញមាន ការដឹកជញ្ជូនទំនិញជាច្រើនប្រភេទ ទាំងស្របច្បាប់ និងខុសច្បាប់ ក៏ដូចជា លំហូរចូលភ្ញៀវទេសចរណ៍ បរទេសដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗផងដែរ។ប្រភពដដែល បានឲ្យដឹងទៀតថា លោកអ៊ឹង សុងយូមេប៉ុស្តិ៍រូបនេះ មិនសូវចូលប៊ុយរ៉ូធ្វើការ ជាប់លាប់ ដូចមេកើយមុនៗនោះទេ គឺភាគច្រើន លោកនាយ ធ្វើការងារជាមួយនិងមន្ត្រី ក្រោមឱវាទតាមរយៈទូរស័ព្ទតែប៉ុណ្ណោះ ។
ករណីដូចបានរៀបរាប់ខាងលើនេះ គឺកើតមានជាយូរមកហើយ ដែលលោក អ៊ឹងសុងយូ មិនត្រឹមតែពាក់ព័ន្ធ អំពើពុករលួយចេញលិខិតឆ្លងដែនឱ្យជនជាតិវៀតណាមប៉ុណ្ណោះទេ គាត់រងនូវការរិះ គន់យ៉ាងធ្ងន់ធ្ងរពីសមត្ថកិច្ចស្ថាប័នផ្សេងៗ ខណៈដែលគាត់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នផ្សេង តាមតែទំនើងចិត្ត ។
ក្នុងអនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១នគរបាល អន្ដោប្រវេសន៍ មានតួនាទីត្រួតពិនិត្យអ្នកធ្វើដំណើរចេញ-ចូលប្រទេស(មនុស្ស និងឯកសារធ្វើដំណើរ) និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ប៉ុន្ដែលោក អ៊ឹង សុងយូបានជ្រៀតជ្រែកចូលការងារ ស្ថាប័នកាំកុងត្រូល, ក្រសួងទេសចរណ៍, នរគបាលទេសចរ, ប្រធានស្នាក់ការច្រក, នគរបាលទំនាក់ទំនងព្រំដែន, គយនិងរដ្ឋាករ, ពេទ្យសត្វ និងពេទ្យមនុស្ស ជាដើម ។
លោក អ៊ឹង សុងយូ ក្នុងតួនាទីជានាយប៉ុស្ដិ៍មានសិទ្ធិគ្រប់គ្រងបារ៉ាស់ផងនោះ គាត់អាចប្រមូលផលប្រយោជន៍តាមគ្រប់មធ្យោបាយដូចជា អ្នកធ្វើដំណើរចេញ-ចូល ទំនិញគ្រប់ប្រភេទទាំងរថយន្ដតូច ធំ ត្រូវតែបង់ប្រាក់ក្បាលឡាន ទើបអាចឆ្លងកាត់បាន ។គេល្បីជាយូរមកហើយថា លោក អ៊ឹង សុងយូ បានឃុបឃិតឲ្យមានការហូរចូលទំនិញគេចពន្ធ និងបិទភ្នែកឲ្យរថយន្ដក្រុងដឹកអ្នកដំណើរបង្កប់ទំនិញគេចពន្ធ ចូលស្រុកខ្មែរយ៉ាងអនាធិបតេយ្យ។ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ បាននិងកំពុងធ្វើឲ្យលោក អ៊ឹង សុងយូ សោយសុខ យ៉ាងត្រជាក់ល្ហឹម ដែលករណីនេះគួរតែស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ៕
» Breaking News, ព័ត៌មានជាតិ » លោក អ៊ឹង សុងយូ កំពុងល្បីរឿងកើបលុយនៅច្រកបាវិត