ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » រថយន្ត​កាមរី​ឆ្លាម​បើក​បុក​ម៉ូតូ​ស្មាសវី​របួស​ធ្ងន់​ម្នាក់ រួចបើក​គេច​ខ្លួន​បាត់ស្រមោស

រថយន្ត​កាមរី​ឆ្លាម​បើក​បុក​ម៉ូតូ​ស្មាសវី​របួស​ធ្ងន់​ម្នាក់ រួចបើក​គេច​ខ្លួន​បាត់ស្រមោស

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានរងរបួស​ធ្ងន់ធ្ងរ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្នុងខណៈដែលយុវជន រូបនេះជិះម៉ូតូម្នាក់ឯង ហើយត្រូវរថយន្តកាមរីឆ្លាម មួយគ្រឿង បើកលឿន​ជ្រុលបុកយ៉ាងពេញទំហឹង នៅតាម បណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ ១៨៤ ក្នុងសង្កាត់ផ្សារថ្មីទី ២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២៣ នឹង ៣០ នាទីយប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៣ ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានយុវជន ម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសវី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BC 2060 ជិះ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិស​ដៅ​​ពីត្បូងទៅជើង ដោយបានជិះ យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើនេះមានរថយន្តកាមរីឆ្លាម មួយ គ្រឿង ពណ៌ស្ករ ដែលកំពុងបើកបញ្ច្រាសទិសគ្នាជាមួយម៉ូតូ បានទាញចង្កូតបត់ ខាង ឆ្វេងដៃចូលផ្លូវលេខ ១៨៤ ស្រាប់ជ្រុលបុកម៉ូតូស្មាសវីយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នក បើកបរម៉ូតូត្រូវបោកក្បាលរងរបួស ធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូខ្ទេចផ្នែកខាងមុខទាំងស្រុង និងរថយន្តបង្កហេតុ បានរត់​គេចខ្លួនបាត់ ក្រោយកើតហេតុ។

បន្ទាប់ពីមានហេតុការណ៍ខាងលើនេះសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើត ហេតុ ដោយបាន​ទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះឲ្យមកទទួលយកម៉ូតូទៅវិញ ព្រោះដោយសាររថយន្តបានជិះគេចខ្លួនបាត់ក្រោយកើតហេតុ ៕

ដោយ៖ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya