ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឃើញ​ប្រុស​នាំ​ប្រពន្ធ​ឡើងផ្ទះ​សំណាក់ ផ្ទុះ​កំហឹង​វាយ​ប្រាវ ​

ឃើញ​ប្រុស​នាំ​ប្រពន្ធ​ឡើងផ្ទះ​សំណាក់ ផ្ទុះ​កំហឹង​វាយ​ប្រាវ ​

ភ្នំពេញ  ៖ កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤​ស្ថិតក្នុង​ភូមិ​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
​បើទោះបី យ៉ាងណា នៅក្នុង​ហេតុការណ៍​នោះ ជនរងគ្រោះ​មិនមាន​របួស​ធ្ងន់ធ្ងរ​នោះទេ ហើយ​ប៉ូលិស​បាន​ហៅ​គូភាគី​ទាំង​២​មក​សម្របសម្រួល​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទួល សង្កែ ដោយ​សង​ឲ្យ​សហាយ​របស់ខ្លួន​ចំនួន​១៥​ដុល្លារ ដើម្បី​បញ្ចប់រឿង រួច​ក៏​ទទួលយក​ប្រពន្ធ​មកវិញ យ៉ាង​អាម៉ាស់​បំផុត​។​
​បុរស​សង្ស័យ​ខាងលើ​ដែល​បង្ក​របួសស្នាម​នោះ មានឈ្មោះ យឹម គុណ អាយុ​៣៥​ឆ្នាំ ជា​សន្តិសុខ​យាម​បុរី ស្នាក់​នៅក្នុង​សង្កាត់​ទួល​សង្កែ មាន​ប្រពន្ធ​ឈ្មោះ ផន ភា អាយុ​២៥​ឆ្នាំ បម្រើការ​ម៉ាស្សា​នៅក្នុង​សណ្ឋាគារ​មួយ សង្កាត់​ជ្រោយចង្វា​។ ចំណែក​បុរស​ដែល​ត្រូវគេ​វាយ​ឲ្យ​របួស​ឈ្មោះ ឈាង មករា អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា​។ នៅវេលា​ម៉ោង​៣​ទៀបភ្លឺ ខ្លួន​បាន​ចេញពី​ធ្វើការ (​យាម​បុរី​) រួច ជិះ​ម៉ូតូ​ក្នុង​គោលបំណង ទៅ​កន្លែង​ផ្ទះជួល នៅ​សង្កាត់​ទួល​សង្កែ​ក៏​ប្រទះឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ ឆា​លី​ឌុប​ប្រពន្ធ​របស់ខ្លួន​ចូល​ផ្ទះសំណាក់​រស្មី​ទួល​សង្កែ​។ ភ្លាមៗ​ខ្លួន​បាន​ដេញតាម ហើយ​ក៏បាន​ស្ទាក់​សួរនាំ ឲ្យ​ដឹង​សាច់រឿង​។​
​ការសួរនាំ​ចុះឡើងៗ​ក៏​ឈានដល់​ទំនាស់​ពាក្យសំដី​នឹង​គ្នា ខណៈនោះ​ខ្លួន ដោយ​ទប់​កំហឹង​មិនបាន​ខ្លួន​ក៏បាន​ដក​សោ​ចាក់​ម៉ូតូ​វាយ​ទៅលើ​បុរស​នោះ បណ្ដាល​ឲ្យ​រងរបួស​ស្រាល និង​បង្ក​ឲ្យ​មានការ​ផ្អើល​ដល់​អ្នកជិតខាង ហើយ​មាន​គេ​ប្តឹង​ប៉ូលិស រួច​ក៏ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​តែម្តង​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya