ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » មេបញ្ជាការរង​ប៉េអឹម ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង មាន​ជំនាញ​ខាង​បំផ្លិចបំផ្លាញ​សម្បត្តិ​រដ្ឋ ប្រមូលប្រាក់​ចូល​ហោប៉ៅ​ ​

មេបញ្ជាការរង​ប៉េអឹម ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង មាន​ជំនាញ​ខាង​បំផ្លិចបំផ្លាញ​សម្បត្តិ​រដ្ឋ ប្រមូលប្រាក់​ចូល​ហោប៉ៅ​ ​

បាត់ដំបង​៖  យោងតាម​ច្បាប់​ភូមិបាល ព្រៃភ្នំ បឹងបួរ ទន្លេ​ឆ្នេរសមុទ្រ គឺជា​កម្ម​សិ​ទ្ឋ​របស់​រដ្ឋ គ្មាន​បុគ្គល​ណា​ម្នាក់ រំលោភបំពាន​បានឡើយ ជាពិសេស​គឺ​ព្រៃភ្នំ​តែម្តង ពីព្រោះ​ជា​ជម្រក​សត្វព្រៃ និង​ជា​របាំង​ការពារ នៅ​ខ្យល់ព្យុះ ជាដើម​។​ល​។ ប៉ុន្តែ​ប្រការ​គួរអោយ​សោកស្តាយ និង​អ​ណោ​ច​អធម បំផុត​នោះ ភ្នំ​ជាច្រើន​កន្លែង ត្រូវ​ជន​ទុច្ចរិត ដែលមាន​អំណាច​កំពុងតែ​ធ្វើ​សកម្មភាព បំផ្លិចបំផ្លាញ​រាល់ថ្ងៃ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​
​ជាក់ស្តែង​ភ្នំ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ត្រូវ លោក ងិន វិត មេបញ្ជាការរង ប៉េអឹម ស្រុក​សំពៅ​លូន ខេត្ត​បាត់បង កំពុងតែ​សប្បាយ ជីក​កកាយ បំផ្លាញ​ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​យក​អាចម៍ដី លក់ និង​យក​ទីតាំង​ភ្នំ​នោះ ធ្វើជា​កម្ម​សិទ្ឋិ​ផ្ទាល់​តែម្តង ដោយ គ្មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច ឫក៍​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់​ព​ន្ឋ័​ណាមួយ ចាត់វិធានការ​ទប់ស្កាត់​ឡើយ ។​
​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​តំបន់ភ្នំ​ខាងលើនេះ បាន​ប្រាប់​អោយដឹងថា លោក​ងិន វិត ឋានៈ​ជា​មេបញ្ជាការរង​ប៉េអឹម​ស្រុក​ស្រុ​សំពៅ​លូន បាន​ប្រើ​ស្បែក ជា​កងរាជអាវុធហត្ថ ឃុបឃិត​គ្នា​ជាមួយ និង អាជ្ញាធរ​មូលដ្ឋាន  ដោយ​ប្រើ​គ្រឿងចក្រ រាប់រយ​គ្រឿង ជីក​កាយ​ភ្នំ​ទាំងមូល រលាយ​ហិនហោច អស់​មួយ​ចំហៀង​ធំ​ទៅហើយ ដើម្បី​យក​អាចម៍ដី និង​ថ្មភ្នំ យកទៅលក់ យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​អាជ្ញាធរ មាន​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ស្ថាប័ន​ជំនាញ  នៅ​តំបន់​នោះ នាំគ្នា ដេក​សម្ងំ​រងចាំ​ទទួល​លាភសក្ការៈ ពី​លោក ងិន វិត យ៉ាង​ត្រជាក់ចិត្ត គឺ​មិន​ខ្ចី​ខ្វល់ខ្វាយ​និង​អ្វីៗ​ទាំងអស់ អោយតែបាន​លុយ ដាក់ចូល​ក្នុង​ហោប៉ៅ គឺ​ពួកគេ​លើកដៃ​ឡើង ស្រែកថា OK​គឺជា​ការ​ស្រេច​។​
​ជុំវិញ​បញ្ហា​ខាងលើនេះ លោក ងិន វិត បាន​បំភ្លឺ តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដែលមាន លេខ 085 999999 ថា លោក មិនបាន​ជីក​កាយ​ភ្នំ​អី​ឡើយ ហើយ​គ្រឿងចក្រ​ដែល​កំពុង​កាយ​ដី​ទាំងនោះ ក៏​មិនមែនជា របស់លោក​ទេ  ប៉ុន្តែ​លោក​ភ្លាត់មាត់​ថា គ្រាន់តែ​កាយ​ដី​ក្បែ​ជើងភ្នំ​ដើម្បី​ដាំ​ដំណាំ​ពោត​តែប៉ុណ្ណោះ ហើយ សកម្មភាព​ជីក​កកាយ​នេះ គឺ​លោក​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​ប្រជាពលរដ្ឋ មាន​ចម្ងល់​ថា តើ​ច្បាប់​ណា ដែល​ហ៊ាន អនុញ្ញាតអោយ លោក ងិន វិត បំផ្លាញ​និង​កាន់កាប់​ភ្នំ ច្បាប់​ត្រឹម​លោក ជុំ ស៊ី​ប​ចៅហ្វាយ ស្រុក​សំពៅ​លូន ឬ​ច្បាប់ ដល់​លោក​អភិបាលខេត្ត បាត់ដំបង ។​
​សូមជម្រាបថា ព្រៃភ្នំ​គឺជា​របាំង​នៃ​ខ្យល់ព្យុះ និង​ជា​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ និង​ក៏​ជា​កាលវិភាគ សម្រាប់​កំណត់ រដូវ ក្តៅ​ត្រជាក់ និង​ផ្តល់នៅ​ទឹកភ្លៀង សម្រាប់​កសិករ ប្រក​បរបរ កសិកម្ម ធ្វើស្រែ​ចម្ការ ផងដែរ ប៉ុន្តែ​ការបំផ្លាញ​ព្រៃភ្នំ​បែបនេះ គឺ​បណ្តាល​ប្រជាពលរដ្ឋ ជួប​នូវ​វិនាស​សកម្ម ធំធេង​ខ្លាំងណាស់​ដូចជា​គ្រោះ​ខ្យល់ព្យុះ រដូវ​មិន​ទៀង​អាកាសធាតុ​ប្រែជា​ក្តៅ ខុសពី​ធម្មតា នា​ថ្ងៃ​អ​នា​គត់ កូន​ខ្មែរ​ជំនាន់​ក្រោយ​និង​លែង​បានឃើញ ភ្នំ​បន្ត​ទៀតហើយ ដោយសារ ជនខិលខូច​កាប់បំផ្លាញ​ព្រៃ និង​កាយ​ភ្នំ​យក​អាចម៍ដី​ទៅ​លក់ ទៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ។​
​ប្រជាពលរដ្ឋ សំដែង​នៅ​ក្តីកង្វល់​ថា លោក ងិន វិត អាច​បំផ្លាញ​ព្រៃភ្នំ​បាន តើ​គាត់​អាចបង្កើត​ភ្នំ បានដែរ​ឬទេ​? ពួកគាត់ បាន​សំណូមពរ ដល់​លោក ប៉ោ វ​ណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង និង​លោក សៅ សុខា អគ្គបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពិនិត្យ មើល​កូនចៅ​ក្រោ​ឱវាទ ផង​ជាពិសេស លោក​ងិន វិត តែម្តង ពីព្រោះ​គាត់ កំពុងតែ​រីកមុខ​រីក​មាត់​ខ្លាំងណាស់ ដូច​គ្រាប់​ជី​ត្រូវ​ទឹក​អីចឹង ប្រមូល​ផល​ពី​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ រលាយ​ហិនហោច​អស់ហើយ ល្មម​ដល់ពេល​ដុះក្អែល​គាត់​ចេញ​ហើយ​ទាន ៕ ដោយ​៖ ខៀវ បុរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya