ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » រថយន្តសាំយ៉ុង និងអា FUSO សាកកម្លាំងគ្នាលេង តែមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ

រថយន្តសាំយ៉ុង និងអា FUSO សាកកម្លាំងគ្នាលេង តែមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១​និង ៥០​ថ្ងៃត្រង់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅ​វ​ង្វ​ង់​មូល​ចោមចៅ ក្នុងភូមិ ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​អ្នកបើកបរ​ត្រូវ បាន​គេ​ស្គាល់ឈ្មោះ សុខ ជឿន អាយុ​៣២​ឆ្នាំ  ស្នាក់នៅ​ភូមិ វាល​មាស ឃុំ​វាលរេញ ស្រុក ព្រៃនប់ ខេត្ដ​ព្រះសីហនុ បើកបរ​រថយន្ដ​ម៉ាក សាំ​យ៉ុង ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 2J-9536 បាន​រង​ការខូចខាត រថយន្ដ​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង រីឯ​ម្ចាស់​រថយន្ដ​មួយគ្រឿង​ទៀត​ឈ្មោះ ហួន រស្មី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិរ​មន់ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្ដ​តាកែវ បើកបរ​រថយន្ដ​ម៉ាក FUSO ពណ៌​បៃតង​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3540 ។

មុនពេល​កើតហេតុ​គេ​បាន ឃើញ​រថយន្ដ​សាំ​យ៉ុង​បាន​បើក​តាម បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី លិចទៅ​កើត ដោយឡែក រថយន្ដ​FUSO​បាន​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​ចំណុច កើត ហេតុ​ក៏ត្រូវ​រថយន្ដ​សាំ​យ៉ុង​ដាច់​ហ្វ្រាំង ជ្រុល​បុក​ពីក្រោយ​ចំហៀង​ខាងស្ដាំ​ពេញទំហឹង តែ​មិន​បង្ក​ឱ្យ​នរណា ម្នាក់​រងរបួស​នោះឡើយ ។​

​តាម​ប្រភពព័ត៌មាន ពី​ម្ចាស់​រថយន្ដ សាំ​យ៉ុង​បានឱ្យដឹងថា នៅមុន​ពេល កើតហេតុ​ខ្លួន​បាន​បើក​ពី​ខេត្ដ​ព្រះសីហនុ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្រាប់តែ មកដល់​ចំណុចកើតហេតុ​ខ្លួន​បានជា​ន់ ហ្វ្រាំងរថយន្ដ​តែ​មិន​ឈប់​ធ្វើឱ្យ​រថយន្ដ ជ្រុល​ទៅបុក រថយន្ដ​មួយគ្រឿង​ទៀត​ចំ​ពីក្រោយ តែម្ដង ៕ វីរៈ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya