ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » ព្រះសង្ឃ និង​សកម្មជន​ដីធ្លី បួងសួង​សុំ​យុត្តិធម៌​ ​

ព្រះសង្ឃ និង​សកម្មជន​ដីធ្លី បួងសួង​សុំ​យុត្តិធម៌​ ​

ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​អ្នកជាប់ចោទ​ទាំង​២៣​នាក់​នេះ នៅ​ថ្ងៃ​សុក្រ​ទី​២៥​ខែមេសា​ឆ្នាំ​២០១៤ វេលា​ម៉ោង ៨ ព្រឹក ៕
​ព្រះសង្ឃ អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ប្រមាណ​៤០​អង្គ បានធ្វើ​ពិធីបួងសួង រយៈពេល​ខ្លី នៅ​ពន្ធនាគារ ព្រៃ​ស រាជធានី​ភ្នំពេញ ដើម្បី​សុំ​យុត្តិធម៌ ដល់​មនុស្ស​២៣​នាក់ ដែល​តុលាការ គ្រោង​បើកសវនាការ នៅ ចុង​សប្តាហ៍​នេះ តាម​បណ្តឹង​របស់​រដ្ឋាភិបាល​។​

​អ្នក​ទាំង​២៣​នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​កន្លែង​ផ្សេងគ្នា ក្នុង​រាជ ធានី ភ្នំពេញ ខណៈ​ពួកគេ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដំឡើង ប្រាក់​ឈ្នួល​ឲ្យ​កម្មករ បាន ១៦០​ដុល្លារ​ក្នុង​មួយខែ​។​

​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅ​ផ្លូវ វ៉េងស្រេង និង​មុខ​រោងចក្រ​យ៉ាក់​ជី​ង រាជធានី ភ្នំពេញ កាលពី​ថ្ងៃទី​២​និង​ទី​៣​ខែមករា​ឆ្នាំ​២០១៤ ដោយ ចោទ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់​ដល់ សន្តិសុខ សង្គម​ក្នុងនោះ​មាន​ទាំង​ប្រធាន​សមាគម​ប្រជាធិបតេយ្យ ឯករាជ្យ​នៃ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផងដែរ​។​

​ក្រុម​អ្នកធ្វើ​ពិធីបួងសួង​នោះ បាន​អុជ​ធូប​បន់​វត្ថុ​ស័ក្តិសិទ្ធិ សូត្រធម៌​នមសការ​តាមបែប​ព្រះពុទ្ធសាសនា និង​ធ្វើ​ពិធី​បង្ហោះ​ប៉េងប៉ោង នៅ​ខ្លោងទ្វារ​ចូល ពន្ធនាគារ នូវ​អ្វីដែល​ពួក​អ្នក​ប្រារ​ព​ពិធី​មាន​ជឿថា អាចជួយ​បន្ទន់ចិត្ត ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ធ្លាប់​កាត់ក្តី ដោយ​រង​សម្ពាធ​នយោបាយ ឲ្យ​ពួក​ទាំងនោះ ងាក​មក​ប្រកាន់​វិជ្ជាជីវៈ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​សង្គម ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya