ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » នៅ​ថ្ងៃទី​២ ឧសភា គណបក្ស​សង្គ្រោះ​ជាតិ បើក​យុទ្ធនា​ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ​

នៅ​ថ្ងៃទី​២ ឧសភា គណបក្ស​សង្គ្រោះ​ជាតិ បើក​យុទ្ធនា​ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ​

ភ្នំពេញ​៖ នា​ថ្ងៃទី​២ ឧសភា ខាងមុខនេះ នៅក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល និង​ពេល​ល្ងាច នៅ​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា​។ នេះ​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅ​ថ្ងៃ​ផ្តើម​យុទ្ធនាការ ឃោសនាបោះឆ្នោត នា​ថ្ងៃទី​២​ឧសភា គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឃោសនាបោះឆ្នោត មិនមែនជា​បាតុកម្ម​នោះទេ​។​

យ៉ាងណាក៏ដោយ មកដល់​ព្រឹក​ថ្ងៃទី​២៤ មេសា​នេះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ មិនទាន់​ឆ្លើយតប​នឹង​លិខិត ជូនដំណឹង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្នើសុំ ទីលាន​ប្រជាធិបតេយ្យ ឬ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី ដើម្បី​ជួបជុំ បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅឡើយ​ទេ​។​

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បានទទួល​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៣ មេសា ហើយ​ដាក់​ទៅកាន់ លោក​អភិបាល​រាជធានី ពិនិត្យ​រួចហើយ​។ តែ​មិនទាន់​ឆ្លើយតប​បែបណា​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅឡើយ​ទេ​។​

​លោក ឡុង ឌី​ម៉​ង់ ក៏​មិនទាន់​អាច​ឆ្លើយបាន​ថា អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ នឹងត្រូវ​ឆ្លើយតប​ទៅ គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈពេល ២៤ ម៉ោង បន្ទាប់ពី​ទទួល​លិខិត​នោះ ដូច​បទបញ្ជា និង​នីតិវិធី របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានកំណត់​នោះ ឬ​យ៉ាងណាទេ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា អាជ្ញាធរ​កំពុង​តាមដាន​រឿង នេះហើយ​។​

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រហែលជា​អាជ្ញាធរ ពិបាក​ឆ្លើយថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​ណាស់ ពីព្រោះថា ទីលាន​ប្រជាធិបតេយ្យ អាជ្ញាធរ​មិនទាន់​អាច​ឲ្យ​នរណា ទៅធ្វើ​អ្វី​លើ​ទីនោះ​នៅឡើយ​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya