ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ចាន់​កាំ​ង ប្រធាន​ស្ថានីយ​ប្រេង​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ មានឈ្មោះ​ល្បី​ ​

លោក​ចាន់​កាំ​ង ប្រធាន​ស្ថានីយ​ប្រេង​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ មានឈ្មោះ​ល្បី​ ​

ក្រុងព្រះសីហនុ​៖ កន្លងទៅ​សារព័ត៌មាន​អរិយធម៌​បានធ្វើការ​ចុះផ្សាយ​ម្តង​រួចហើយ​អំពី​សកម្មភាព និង​ទង្វើ​លួច ដឹក​ប្រេងសាំង ប្រេង​ម៉ា​ហ្សូ​ត​ចេញពី​ស្ថានីយ​ប្រេង​របស់​អង្គភាព​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ទៅ​ដា​ក់នៅ ស្ថានីយ​ឯកជន​នានា ក្នុង​ក្រុងព្រះសីហនុ​។​
ស្ថានីយ​ប្រេង​សំរាប់​ផ្គត់ផ្គង់​ឲ្យ​រាល់​ដំណើរការ​របស់​អង្គភាព​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ត្រូវបាន​បុគ្គល​ម្នាក់ ឈ្មោះ​ចាន់ កាំ​ង កាន់កាប់​ក្នុងតួនាទី​ជា​ប្រធាន​ស្ថានីយ​អស់​រយៈពេល​រាប់សិប​ឆ្នាំ​កន្លងមកហើយ​។ និយាយ​ឲ្យ​ចំ លោក​ចាន់ កាំ​ង ធ្វើ​ប្រធាន​ស្ថានីយ​នេះ​ដុះ​ស្លែ​រហូតដល់​ពេលនេះ កំពុង​ក្លាយទៅជា​មន្ត្រី​សេដ្ឋី​ម្នាក់ ដែល​គួរ​ឲ្យ ចាប់អារម្មណ៍ ព្រោះ​ឈ្មោះ​ចាន់ កាំ​ង ល្បី​រន្ទឺ​យ៉ាងខ្លាំង ក្នុង​ការចេះ​ប្រើល្បិច​កិបកេង​ធ្វើ​របាយការណ៍​ភូតភរ​ថ្នាក់ ដឹកនាំ​នៅ​កំពង់ផែ​អន្តរជាតិ​នេះ​។ ទង្វើ​របស់លោក​ចាន់ កាំ​ង កំពុង​ធ្វើ​និង​បន្តធ្វើ​ឥតឈប់ឈរ ក្នុងការ​លួច​ដឹក យក​ប្រេង​ចេញពី​ស្ថានីយ​របស់​អង្គភាព​កំពង់ផែ​ទៅ​ដាក់លក់​នៅតាម​ដេប៉ូ​នានា​នោះ ត្រូវបាន​មហាជន​ជាពិសេស មន្ត្រីរាជការ​នៅ​កំពង់ផែ កម្មករ​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ មានការ​ឆ្ងល់​ថា ឯកឧត្តម​លូ គឹមឈន់ អគ្គនាយក​ឱប​ក្តាប់​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​រាប់សិប​ឆ្នាំ​មកហើយ​នោះបាន​ដឹង បាន​សើម​ដែរ​ឬ​យ៉ាងណា នោះទេ​?​។​
ទាក់ទិន​ទៅនឹង​បញ្ហា​មាន​ព័ត៌មាន​ថា លោក​ចាន់ កាំ​ង ធ្វើ​សកម្មភាព​លួច​ដឹកយក​ប្រេង​ចេញពី​ស្ថានីយ​របស់ អង្គភាព​កំពង់ផែ​ទៅ​លក់​នៅតាម​ដេប៉ូ​នានា និង​ជាពិសេស​ដឹក​ទៅ​ស្ថានីយ​លក់​ប្រេង​របស់លោក​ចាន់ កាំ​ង ផ្ទាល់ នោះ​។​
អរិយធម៌​បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​ឯកឧត្តម​លូ គឹមឈន់ ដែរ តែ​ទូរស័ព្ទ​រោទិ៍​ពុំមាន​អ្នក​លើក​ឆ្លើយ​។ ដោយឡែក ទូរស័ព្ទ​របស់​ឯកឧត្តម​វ៉ា សូ​ណាត និង​ឯកឧត្តម​ម៉ា ស៊ុនហួត អគ្គនាយករង​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ត្រូវ បិទ ពុំមាន​ដំណើរការ​។ រីឯ​ទូរស័ព្ទ​របស់លោក​សែម គី​ថា​យ ប្រធាន​គណនេយ្យ​ដែល​អរិយធម៌​ធ្លាប់បាន​ធ្វើការ ទំនាក់ទំនង​កន្លងទៅ បែរជា​ឆ្លើយថា ពុំមាន​លេខ​នេះ​ទៅវិញ​។​
ប្រភពព័ត៌មាន​ជាច្រើន​ដែល​ផ្ញើ​មកពី​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រីរាជការ​ដែល​កំពុង​បំរើការ​នៅ​អង្គភាព​កំពង់ ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​រៀបរាប់​អំពី​ទង្វើ​របស់លោក​ចាន់ កាំ​ង ប្រធាន​ស្ថានីយ​ប្រេង​នៅ​អង្គភាព​កំពង់ផែ អន្តរជាតិ ខេត្ត​ព្រះសីហនុ គួរតែ​ត្រូវបាន​លោក​ចាន់ កាំ​ង ធ្វើការ​បកស្រាយ​បំភ្លឺ​ដើម្បី​ឲ្យ​មហាជន​បាន​អស់​ចម្ងល់ ផង ទោះ​បំភ្លឺ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ក្តី​ឬ​តាមរយៈ​លិខិត​បំភ្លឺ​ក្តី អរិយធម៌​រីករាយ​នៅ​រង់ចាំ​ទទួល​ធ្វើការ​ចុះផ្សាយ ជូន​ដោយ​ឥតគិតថ្លៃ​។ ប៉ុន្តែ​បញ្ហា​នេះ​មានការ​លើកឡើង​ជាច្រើន​ថា លោក​ចាន់ កាំ​ង ប្រហែលជា​គ្មាន​ចិត្ត​ក្លាហាន ក្នុងការ​ស្រាយ​បំភ្លឺ​ឡើយ​។ ព្រោះ​បកស្រាយ​មិន​ស្រួល​ខ្លាច​ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជា​អ្នក​ឱប​ក្តាប់​ចុះទៅ​ស្រាវជ្រាវ​ស៊ើបអង្កេត ប្រាកដជា​វ័ណ្ឌក​មិន​ខាន ឡើយ​៕ ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya