ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះលេខ៣៧១ ផ្លូវលេខ២៧១ ក្រុម១៦ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជន សង្ស័យនៅក្នុងហេតុការណ៍នោះឈ្មោះ ចក់ ចំរើន ហៅថ្លាង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤D ផ្លូវលេខ៤៩០ ក្រុម១២ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរជាងអេឡិចត្រូនិច ។
ចំណែក ជនរងគ្រោះឈ្មោះ អេង គឹមវុត្ថា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅស្រុកកំណើតភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន មករកស៊ីលក់ដូរនៅភ្នំពេញ ។
ដំបូងជនរងគ្រោះ គឹម វុត្ថា បានចូលទៅក្នុងផ្ទះលេខ៣៧១ជាផ្ទះអ៊ិនធើណេត បានប្រមាណ១០នាទី ចេញមកវិញ ក៏ជួបនឹងជនសង្ស័យឈ្មោះ ចក់ ចំរើន ហៅថ្លាង ហើយជននេះបានទាញបំពង់ទីប ប្រវែងជិតមួយម៉ែត្រវាយទៅលើជនរងគ្រោះ គឹម វុត្ថា យ៉ាងដំណំ បណ្តាលឲ្យរងរបួសបែករង្វង់ភ្នែក និងហើមដៃឆ្វេង បន្ទាប់មកជនសង្ស័យបានស្រែកគំរាមជនរងគ្រោះថា ឯងនេះគំរាមរកបាញ់អញចោល ហើយរាយការណ៍ឲ្យសមត្ថកិច្ចចាប់អញដាក់គុក ចំណែកជនរងគ្រោះតដៃមិនកើតក៏ស្រែកទៅជនសង្ស័យថា ឯងច្រឡំមនុស្សទេ តែជនសង្ស័យមិនព្រមបន្ធូរដៃ រឹតតែវាយថែម លុះត្រាតែសមត្ថកិច្ចមកដល់ទើបឈប់ ។ បន្ទាប់មក សមត្ថកិច្ចបាននាំជនរងគ្រោះ និង ជនសង្ស័យ ទៅកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីសាកសួរមូលហេតុពិតប្រាកដ ៕ ពៅ