មណ្ឌលគិរី៖ព្រៃឈើនៅក្នុងដែនជំរកសត្វព្រៃភ្នំព្រេចខេត្តមណ្ឌលគិរី លាតសន្ឋឹងរាប់ម៉ឺនសែនហិកតាសំរាប់ ជំរំជំរកពពូកសត្វជីវះចំរុះរស់នៅបច្ចុប្បន្នកំពុងប្រឈមក្លាយជាវិនាសកម្មព្រៃឈើទៅហើយ។សកម្មភាពកើតមានបទល្មើសទាំងនេះកំពុងត្រូវបានប្រជាពលរដ្ឋព្រមទាំងសហគមន៍ការពារព្រៃឈើធ្វើកាដាក់បន្ទុកទៅលើលោកនាយកដែនជំរកជាអ្នកគ្រប់គ្រង និងប្រធានមន្ទីបរិស្ថានខេត្តជាអ្នកបើកដៃអោយជនល្មើសចូល កាប់ អារ និងដឹកជញ្ជូនទៅលក់អោយមេឈ្មួញធំៗបន្តទៀត។ប្រភពព័ត៌មានចេញពីសហគមន៍ការពារព្រៃឈើជាច្រើនបាននាំគ្នាសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរលាយហិនហោចព្រៃឈើដោយសារលោកឈិត សុផល ជាប្រធានមន្ទីបរិស្ថាន និង បក្សពួកព្រមទាំង លោកសំរ៉ងឌីវិចិត្រ នាយកដែនជំរកសត្វព្រៃភ្នំព្រេចមានការធូរលុងឃុបឃិតជាមួយជនខិលខូចនិងមេឈ្មួញធំៗបណ្តែតបណ្តោយអោយជនល្មើសចូលមកកាប់ អារ ឈើប្រណីតនិងឈើលេខមួយនៅក្នុងតំបន់ស្នូលដែនជំរកសត្វព្រៃខាងលើរាប់ម៉ឺនម៉ែត្រគូបដឹកចេញពី ឃុំចុងផ្លាស់ ឃុំមេម៉ង់ និងស្រុកកោះញែក ហើយប្រភេទឈើប្រណីតដែលក្រុមជនល្មើសប្រព្រឹត្តត្រូវបានមេឈ្មួញដឹកជញ្ជូនឆ្លងចូលទៅលក់នៅក្នុងខេត្តក្រចេះតាមច្រកភ្នំព្រេច ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល នឹងឃុំកន្តួត ស្រុកចិត្របូរី ពីស្រុកកោះញែកដឹកឆ្លងកាត់តាមច្រក ឃុំរលួស ស្រុកសំបូរខេត្តក្រចេះរីឯឈើប្រណីតមួយចំនួនទៀតត្រូវបានគេដឹកជញ្ជូនឆ្លងកាត់យកទៅលក់នៅ ព្រុំប្រទល់ប្រទេស វៀតណាម។អ្វីដែលជាបញ្ហាប្រឈមឈានទៅរកការរលាយបាត់បង់ព្រៃឈើ និង ពពួកសត្វព្រៃនាពេលខាងមុខនោះប្រជាសហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគិរីបានសំណូមពរដល់លោក ឈិត សុផល ប្រធានមន្ទីបរិស្ថានខេត្ត និងលោក សំរ៉ង ឌីវិចិត្រ នាយកដែនជំរកសត្វព្រៃភ្នំព្រេចមេត្តាជួយស្រាវជ្រាវពិនិតមើលទំហំនិងវិសាលភាពនៃការបាត់បង់ព្រៃឈើនៅដំបន់ដែលខ្លួនគ្រប់គ្រងផងទាន។ ប្រយ័ត្នឮដល់រដ្ឋមន្ត្រីនិងក្រសួងបរិស្ថានអំពីបញ្ហាបាត់បង់ព្រៃឈើយ៉ាងច្រើនសន្ឋឹកសន្ឋាប់បែបនេះក្រែងមានបញ្ហាដល់ខ្លួនណា ម្យ៉ាងវិញទៀតប្រជាសហគមន៍ការពារព្រៃឈើក៏បានសំណូមពរដល់ក្រសួងបរិស្ថានផងដែរ សូមជួយចាត់ចែងដល់មន្ត្រីជំនាញរបស់ក្រសួងអោយមកតាមដានមើលបទល្មើសខាងលើនេះផង។ ប្រជាសហគមន៍ការពារព្រៃឈើនាំគ្នានិយាយថា ល្មមដល់ពេលលោក ឈិត សុផល ប្រធានមន្ទីបរិស្ថានខេត្ត និង លោក សំរ៉ង ឌីវិចិត្រ នាយកដែនជំរកសត្វព្រៃភ្នំព្រេច ដល់ពេល ដល់ម៉ោង ជួយរិតបណ្តឹងប្រពន្ឋ័នៃការគ្រប់គ្រងដំបន់ហាមឃាត់នេះអោយបានល្អប្រសើរគង់វង្សផងបើពុំដូច្នេះទេវាអាចរលំរលាយព្រៃឈើអស់ហើយ។ម្យ៉ាងទៀតប្រជាជនរួមទាំងសហគមន៍ការពារព្រៃឈៃនិយាយថាបើអស់លោកអសមត្ថភាពក្នុងការគ្រប់គ្រងធនធាន ធម្មជាតិនេះ
សូមលោក ឈិត សុផល និងលោក សំរ៉ង ឌីវិចិត្រ នាំគ្នាលាឈប់ពីតំណែងទទួលខុសត្រូវតំបន់ខាងលើនេះទៅឲអ្នកក្រោយគេមានសមត្ថភាព និង ចំណេះដឹងច្រើនជាងលោកចូលកាន់តំណែងនេះជំនួសវិញ៕ ឌឹម សឿន