ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយ នៅក្នុងមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានលាតត្រដាងកាន់តែច្បាស់​  ||     ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||   

» ព័ត៌មានជាតិ » តុលាកា​សាលាដំបូង ខេត្តកំពង់ឆ្នាំង បញ្ជូន​ជនល្មើស​ទាំង​៣​នាក់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ ​

តុលាកា​សាលាដំបូង ខេត្តកំពង់ឆ្នាំង បញ្ជូន​ជនល្មើស​ទាំង​៣​នាក់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ ​

កំពង់ឆ្នាំង ៖ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ដែល​បានមក​ឡោមព័ទ្ធ​តុលាកា​សាលាដំបូង​ខេត្ត​អស់​រយៈពេល​២ ថ្ងៃ​មកហើយ​នោះបាន​សម្រេចចិត្ត​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ​បន្ទាប់ ពី​តុលាកា​បានសម្រេច​បញ្ជូន​ជន​ត្រូវ​ចោទ​ចំនួន​៣​នាក់​នេះ ចូលក្នុង​ពន្ធ​ធានា​គារ​ខេត្តកំពង់ឆ្នាំង ។
​ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​ចេះតែ បន្ត​កើនឡើង​ឡោមព័ទ្ធ​តុលាការខេត្ត​នោះ ធ្វើអោយ​ខាង អយ្យការ ផ្លាស់ប្តូរ​ឥរិយាបទ ដោយ​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ទាំង​៣​នាក់ លើ​ករណី​ផ្សេង​មួយទៀត គឺ​បទ​ចរាចរ​ណ៌​អាវុធ​ប្រហារ​ផ្សេងៗ ដែល​បង្ករ​របួសស្នាម​ដោយ​ចេតនា​ដល់​អ្នក​ដ៏​ទៃ តាម​មាត្រា​៤៨៩ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ហើយ​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ម្នាក់​ផ្សេងទៀត គឺ​លោក​ញូ​ង ច​ន្ធី ដែលជា​ចៅក្រម​នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ។ ក្រោយពី​ការសាកសួរ ចៅក្រម​បានចេញ​ដីកា​សម្រេច​ឃុំខ្លួន ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​នោះ​ដាក់​ពន្ធ​ធានា​គារ​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ថែម និង ជំនុំជម្រះ​នៅពេល​ក្រោយ ។
ប្រជាពលរដ្ឋ​ប្រមាន​ជាង​៥០​នាក់ មកពី​ភូមិ​ចំនួន​២ គឺ​ភូមិ​ឆក​កណ្តោល និង ភូមិ​គោក​ពេញ  ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស​បាន​លើកគ្នា​មកកាន់​តុលាកា​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដែល​ដៃ​មាន​កាន់​ក្រដាស់ មាន​សរសេរថា​សុំ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ហើយ​បាន​ស្រែក​ទាមទារ​អោយ​ផ្តន្ទាទោស​ជនល្មើស​ទៅតាម​ច្បាប់​កុំអោយ​ធ្វើការ ដោះលែង​អោយសោះ ។ ការប្រមូលផ្តុំ​ស្រែក​ទាមទារ​របស់​ប្រជាពលរដ្ឋ​នេះ គឺ​បាន​ធ្វើឡើង​នៅវេលា​ម៉ោងជាង​១០ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤ បន្ទាប់ពី​ប្រជាពលរដ្ឋ​ទាំងនេះ​បានទទួល​ព័ត៌មាន​ថា តុលាការខេត្ត​កំពង់ឆ្នាំង​ត្រៀម​ធ្វើការ​ដោះលែង​ជនល្មើស​៣​នាក់ ដែល​បាន​កាប់​ជនរងគ្រោះ​ក្នុង​ពិធី​រាំ​ធុងបាស់​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៤​កន្លងទៅនេះ ។​
ពួកគាត់​មក​ទីនេះ​គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ ចំនួន​ពីរ​នាក់ ១-​ឈ្មោះ មុំ សារី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​២-​ឈ្មោះ​ភឿន ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ឃុំ​ជៀប ស្រុក​ទឹកផុស ដែល​បាន​រងគ្រោះ​ដោយសារតែ​ក្រុមក្មេងស្ទាវ​មួយក្រុម បាន​ព្រួត​គ្នា​កាប់​និង​វ៉ៃ​បណ្តាលអោយ​រងរបួស​ធ្ងន់ ក្នុង​ពិធី​រាំ​ធុងបាស់ ។​
​ជនល្មើស​ចំនួន​បីនាក់​១-​ឈ្មោះ សុង តារា​២-​ឈ្មោះ​ជន ឆៃ​យ៉ា និង​៣-​ឈ្មោះ ម៉ៅ ជ្រឹង ត្រូវ​ប្រជា​ការពារ​ភូមិ​បាន​ចាប់ខ្លួន​ក្រោយពេល​កើតហេតុ​និង​ប្រគល់អោយ សមត្ថកិច្ច​ដើម្បី​ដាក់ទោស​ទ័​ណ្ឌ​តាមផ្លូវ​ច្បាប់ ។ ប៉ុន្តែ​តាំងពី​ថ្ងៃ​ចាប់ខ្លួន​រហូតមកដល់​និង​ពេលនេះ ជនសង្ស័យ​ទាំងបី​នាក់​នេះ​ពុំ​ត្រូវបាន​ចាត់ការ​នោះទេ នៅមុខ​ស្រស់​ដដែល ហើយ​មាន​លេចឮ​ព័ត៌មាន​ថា​ត្រៀម​ធ្វើការ​ដោះលែង​ទៅវិញ ដោយសា​តែ​បញ្ហា​ទាំងនេះហើយ​ទើប​ពួកគាត់​មក​ស្នើរ​សុំអោយ​តុលាការ​កុំអោយ ធ្វើការ​ដោះលែង​ជនសង្ស័យ​ទាំងបី​នាក់​នេះ​គឺ​ត្រូវដាក់​ទោស​ទ័​ណ្ឌ​តាម ផ្លូវច្បាប់ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya