កំពង់ឆ្នាំង៖ យុវជនឈ្មោះ ស៊ឹម ពៅ ហៅ ផាក់ឡូវ អាយុ២៦ឆ្នាំ រស់នៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ តាមបណ្តឹង ស្ត្រីឈ្មោះ ភិន សារ៉េត អាយុ២៤ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ ពីបទរំលោភសេពសន្ធវៈ បានសម្រេច ។
តាមចម្លើយយុវជន ស៊ឹម ពៅ ហៅ ផាក់ឡូវ បានអោយដឹងថា កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ រូបគេបានជិះម៉ូតូទៅលេងរាំធុងបាស នៅទំនប់ឈ្វាំង ក្នុងឃុំរលាប្អៀរ ខណៈពេលពិធីរាំធុងបាស បានបញ្ចប់គេបានជួបស្ត្រីខាងលើ ដោយស្ត្រីខាងលើសុំជិះម៉ូតូទៅជាមួយពេលនោះស្ត្រីខាងលើបាននិយាយថា អោយរូបគេដេកជាមួយដោយសុំទឹកប្រាក់ចំនួន១០ម៉ឺនរៀល និយាយត្រូវរ៉ូវគ្នា ជិះម៉ូតូទៅដល់ពាក់កណ្តាលផ្លូវក៍បានដឹកដៃគ្នាទៅក្នុងវាលស្រែ ហើយក៍បានរួមរក្សតែម្តង ដោយមិនមានការបង្ខំរំលោភឡើយ នៅក្នុងយប់នោះរូបគេបានដេកជាមួយស្ត្រីខាងលើបានសម្រេចចំនួន៣ដង ដោយស្ត្រីរូបនោះបានយកលុយពីរូបគេភ្លាមៗចំនួនជាង១ម៉ឺនរៀល លុះព្រឹកឡើងយុវជនរូបនេះបានយកលុយទៅអោយស្រី្តខាងលើចំនួន៩ម៉ឺនរៀលបន្ថែមទៀត ដោយមិនមានរឿងអ្វីកើតឡើង លុះរំលងបាន១ថ្ងៃទើបស្ត្រីខាងលើដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ករណីខាងលើនេះជាបទពិសោធន៍មួយដែលយុវជនគ្រប់រូបគួរតែប្រយត្ន័មុននឹងសម្រេច ធ្វើអ្វីត្រូវគិតគូរអោយបានវែងឆ្ងាយ ជាមុនសិន ៕
» ព័ត៌មានជាតិ » រួមរក្ស៣ដង អស់លុយ១០ម៉ឺនរៀល ចុងក្រោយក្លាយជាអ្នកទោសចាប់រំលោភ