បាត់ដំបង ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅក្បែរផ្ទះជនរងគ្រោះក្នុងភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ជនរងគ្រោះដែលចងកសម្លាប់ខ្លួនមានឈ្មោះ ឆ្មេញ សេន អាយុ២៧ឆ្នាំ ។ វត្ថុតាងមានខ្សែអង្រឹងប្រហែល៣ម៉ែត្រចងជាប់កនឹងដើមឈើបេង និងមានទុកលិខិតមួយច្បាប់សរសេរថា ពេលខ្ញុំស្លាប់ សូមបងតេទៅលេខនេះផង ០៩៦ ២៧៣ ៥១៥៧ ថាខ្ញុំស្លាប់ហើយ ខ្ញុំលាហើយ ខ្ញុំសូមអរគុណបងទាំងពីរ គ្មាននរណាល្អជាងបងយើងទេ ។
កន្លងមក ជន រងគ្រោះបានលួចមាស ប្រាក់ជាច្រើន និងម៉ូតូយកទៅលក់ដើរលេង ហើយក្រោយចូលឆ្នាំខ្មែរ ជនរងគ្រោះបានមកផ្ទះ ហើយបងប្អូនស្តីបន្ទោសថា ឈប់អោយចូលផ្ទះ ។ លុះព្រឹកឡើងក៏ត្រូវអ្នកជិតខាងប្រាប់ថា ប្អូនប្រុសបានចងកនៅដើមឈើស្លាប់ហើយ ទើបពួកខ្លួនរាយណ៍ការទៅសមត្ថកិច្ច មកពិនិត្តសាកសព ។ ការដែលប្អូនប្រុសចងកស្លាប់នេះ ប្រហែលចាញ់បោកប្រុសស្នេហ៍ ព្រោះមុនស្លាប់បានទុកសំបុត្រមួយច្បាប់សរសេរថា បើខ្ញុំស្លាប់សូមតេទៅលេខ ០៩៦ ២៧៣ ៥១៥៧ ថាខ្ញុំស្លាប់ហើយ៕ ពៅ