ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដោះលែង​ជនល្មើស ៣​នាក់ ធ្វើអោយ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ ​

សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដោះលែង​ជនល្មើស ៣​នាក់ ធ្វើអោយ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ ​

កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ មកពី​ភូមិ​ឆក​កណ្តោល  ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាននាំគ្នា​មក​រុំ​ព័ទ្ធ​នៅខាងមុខ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដើម្បី​ឃ្លាំមើល​ទៅលើ ជនល្មើស​ចំនួន​៣​នាក់​ដែល​ត្រូវ​តុលាការ​សម្រេច​ដាក់អោយ​នៅក្រោម​ការត្រួត​ពិនិត្យ​។ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែល​នាំគ្នា​មកកាន់​សាលាដំបូង​ខេត្ត​នេះ មាន​រយៈពេល​២​ថ្ងៃ​មកហើយ គឺ​គិតពី​ថ្ងៃទី​២១ រហូតដល់​ថ្ងៃទី​២២​នេះ មិនទាន់​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​នៅឡើយ ដោយ​ពួកគាត់​បាន​អះអាងថា​ខ្លាច​តុលាការ​ដោះលែង​ជនល្មើស​ទាំង​៣​នាក់ ឈ្មោះ សុង ដា​រ៉ូ ភេទ​ប្រុស ឈ្មោះ ជន ឆៃ​យ៉ា  និង ឈ្មោះ ម៉ៅ ត្រឹង ដែល​បាន​បង្ក​របួសស្នាម ទៅលើ​ជនរងគ្រោះ ពីរ​នាក់ ម្នាក់​ឈ្មោះ​មុំ សារី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ  និង​ម្នាក់ទៀត​ឈ្មោះ ភឿន ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បណ្តាលអោយ​ទាំងពីរ​នាក់​នោះ​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​យក​ម​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាលពី​យប់​ថ្ងៃទី​១៨ ខែមេសា  នៅក្នុង​ភូមិ​គោក​ពេញ ឃុំ​ជៀប ដែល​បង្កឡើង​ក្នុង​ពិធី​រាំ​ធុងបាស់​មួយ​នៅ​ទីនោះ ។ ហើយ​ប្រជាពលរដ្ឋ​មក​ឃ្លាំ​ចាំមើល​ជនល្មើស​ទាំង​៣​នាក់​នៅក្នុង​បរិវេណ សាលាដំបូង​នេះ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤​នេះ​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​បញ្ជា​អោយ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក អាត់ ខែម  យក​រថយន្ត​ពន្លត់អគ្គីភ័យ​ផ្ទុក​ទឹក​ពេញ ឈប់​នៅខាងមុខ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​ចែកចាយ​ទឹក អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ទុក​សម្រាប់​ការពារ ក្រែង​មាន​អំពើ​ហឹ​ង្សា​កើតឡើង ។
​គួររម្លឹកថា កាលពី​យប់​ថ្ងៃទី​១៨ ខែមេសា  នៅក្នុង​ភូមិ​គោក​ពេញ ឃុំ​ជៀប មាន​ពិធី​រាំ​ធុងបាស់​មួយ ហើយ​នៅក្នុង​ពេលនោះ​ឈ្មោះ​សុង ដា​រ៉ូ​, ឈ្មោះ ជន ឆៃ​យ៉ា និង​ឈ្មោះ ម៉ៅ ត្រឹង រួមជាមួយ​គូកន​មួយចំនួនទៀត បាន​អុកឡុក​ពិធី ព្រមទាំង​ព្រួត​គ្នា​វាយ ទៅលើ​ជនរងគ្រោះ​ពីរ​នាក់ ម្នាក់​ឈ្មោះ​មុំ សារី​ម ភេទ​ប្រុស អាយុ​២១​ឆ្នា  និង​ម្នាក់ទៀត​ឈ្មោះ ភឿន ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បណ្តាលអោយ​ទាំងពីរ​នាក់​នោះ​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​យក​ម​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។
​    ​តំណាង​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថា ក្រោយពេល​កើតហេតុ ប្រជា​ការពារ​ភូមិ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ប្រគល់អោយ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​នៅពេល​បញ្ជូន​ជនល្មើស​មកដល់​សាលាដំបូង ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា មន្ត្រី​តុលាកា​មាន​គម្រោង​ប្រុង​ដោះលែង​ជនល្មើស​ទាំង​៣​នាក់​អោយមាន​សេរីភាព​វិញ​ទើប​ពួកគាត់​លើកគ្នា​មកកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​តែម្តង ។​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះបាន​បញ្ជាក់ថា ពួកគាត់​លើ​គ្នា​មកនេះ ដើម្បី​ទាមទារ​អោយ​តុលាកា​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ពីព្រោះ​កន្លងទៅ​ពួកក្រុម​ក្មេងស្ទាវ​ទាំងនោះ​ដែលមាន​គ្នា​ប្រមាណ​ជាង​១០​នាក់ តែងតែ​បង្ករ​ការអុកឡុក ក្នុង​ពិធី​ផ្សេងៗ​នៅក្នុង​ភូមិ​ជា​ញឹកញាប់ ដោយ​ពួកគេ​តែងតែ​ដេញ​វាយ​កាប់​ចាក់​គ្នា ដោយ​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ កាំបិត ពូថៅ និង​ដំបង បង្ករ​អោយមាន​របួសស្នាម​កូនចៅ​អ្នកភូមិ ជា​បន្តបន្ទាប់ៗ និង មួយវិញទៀត ពួកគាត់​លើកគ្នា​មកនេះ គឺ​ដើម្បី​រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាកា ពីព្រោះ​ពួកគាត់​បានទទួល​ព័ត៌មាន​ថា មន្ត្រី​តុលាការខេត្ត​កំពង់ឆ្នាំង កំពុងតែ​ស៊ិសស៊ុះ​គ្នា ជាមួយ​ក្រុមគ្រួសារ​ជនល្មើស​ប្រុង​ដោះលែង​ពួកគេ​អោយមាន​សេរីភាព​វិញ បើ​តុលាការ​ដោះលែង​ជនល្មើស​មែនពិត​ជាមាន​រឿង​ធំ ជាមួយ​ពួកគាត់​ជាមិនខាន ។​
​មន្ត្រី​នៅ​អយ្យកា​អម​សាលាដំបូង​មួយរូប បានអោយដឹងថា មន្ត្រី​អយ្យកា​គ្មាន​គម្រោង​ដោះលែង​ជនសង្ស័យ​ទាំង​៣​នាក់​នោះទេ ។ ជនសង្ស័យ​ទាំង​៣​នាក់​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ដែល​តាម​ប​ញ្ញ​តិ្ត​ច្បាប់ ពួកគេ​អាច​ជាប់ពន្ធ​ធានា​គារ​ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ ប្រសិនបើ​តុលាកា​រកឃើញ​កំហុស តាម​ការចោទប្រកាន់​នេះ ។ មន្ត្រី​ខាងលើ​បាន​អោយដឹងទៀតថា សុំ​ណុំ​រឿងនេះ​នឹងត្រូវ​បញ្ជូនទៅ​លោកស្រី គឹម លុយ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ការសម្រេច​យ៉ាងណា​នោះ​ជា​ឆន្ទា​នុ​សិទ្ធ​របស់​ចៅក្រម​។
​មន្ត្រី​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤ នេះ បានអោយដឹងថា​ជនសង្ស័យ​ទាំងបី​នាក់​នឹង​អាច​បញ្ជូន​ទៅកាន់​ពន្ធ​ធនាគារ​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya