ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សុំ​ចាប់​ម្តង​ហើយ​វើ​យ​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​កុំឱ្យ​ត្រូវមាត់​

សុំ​ចាប់​ម្តង​ហើយ​វើ​យ​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​កុំឱ្យ​ត្រូវមាត់​

រតនគិរី៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់ ខេត្ដ សហការ​ជាមួយ​កម្លាំង​នគរបាល​ច្រក អន្ដរ​ជាតិ​អូរ​យ៉ា​ដាវ បាន​ឃាត់​រថយន្ដ​ម៉ាក កាមរី ស៊េរី ៩៣ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំ ពេញ ២D-២៩៨០ ដែល​បន្លំ​ដឹកឈើ​គ្រញូង ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា ដាវ ខេត្ដ​រតនគិរី កាលពី​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ ២០១៣។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុម​ការ ងារ​ចម្រុះ ចុះទៅ​បង្ក្រាប​រថយន្ដ​ដឹកឈើខាង​លើនេះ បានឱ្យដឹងថា ក្រោយពី​ទទួល ព័ត៌មាន​ថា មាន​រថយន្ដ​មួយគ្រឿង​ធ្វើដំណើរ​យ៉ាង​លឿន តម្រង់​ឆ្ពោះទៅ​ច្រក អន្ដរជាតិ​អូរ​យ៉ា​ដាវ និង​ដោយ​មានការ សង្ស័យ​សមត្ថកិច្ច​បាន​សុំ​យោបល់​ពី​ថ្នាក់លើ ហើយ​ឈានទៅដល់​ការឃាត់​រថយន្ដ ធ្វើការ​ឆែកឆេរ​រកឃើញ​ឈើ​គ្រញូង​ជាច្រើន​រយ​ដុំ។

​ប្រភពព័ត៌មាន​បា​នប​ន្ដ​ថា បទល្មើស​ឈើ និង​វត្ថុតាង​ឈើ​គ្រញូង​ចំនួន ១៥៦ ដុំ ស្មើ នឹង ៤២២ គីឡូក្រាម ដែលមាន​អ្នកបើក រថយន្ដ និង​អ្នករួមដំណើរ ២​នាក់ ម្នាក់ ឈ្មោះ នូ សំ​ប៊ិន និង​ម្នាក់ទៀត​ឈ្មោះ ផេង កុយ ។ ក្រោយ​បង្ក្រាប​រថយន្ដ​ខាងលើនេះ សមត្ថកិច្ច បាន​បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​ខេត្ដ រីឯ​ជនល្មើស​ត្រូវបញ្ជូន​ទៅកាន់ តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​។

​ប្រភពពី​ក្រុមមន្ត្រី​ដែល​មិន​ធ្លាប់បាន​ផលប្រយោជន៍​ពី​ពួក​ឈ្នួ​ញ​ឈើ​បាន​បង្ហើប​ប្រាប់​បណ្តាញ​ព័ត៌មាន​អរិ​ធម៌​ឱ្យដឹងថា រថយន្ត​ដឹកឈើ និង​មនុស្ស​២​នាក់​នេះ​បាន​រកស៊ី​ដឹក​ឈើ​​ប្រណីត​ជា​យូរ​មកហើយ ដោយ​ដឹក​ចេញ​តាម​ច្រក អូ​រយ៉ា​ដាវ​នោះ​រហូត​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នៅ​ច្រក​នោះ និង​នៅតាម​ចំណុច​កុងត្រូលជជុះ​សុទ្ធតែ​បាន​ស្គាល់​គ្រប់ ៗ​គ្នា ព្រមទាំង​បានទទួល​សំណែន​សំណូក​ពី​ពួក​ឈ្នួ​ញ​នេះ​ធ្វើ​មាន​ធ្វើបាន​ដូរ​ស៊េរី​រថយន្ត​ម៉ូតូ​ជា​ហូរហែ​ផងដែរ​។ ប៉ុន្តែ​ដោយ​ចំណុច​ច្រក​ខាងលើនេះ​អសកម្ម​ក្នុងការ​បង្ក្រាប​បទល្មើស​ឆ្លងដែន​នោះ ធ្វើឱ្យ​ថ្នាក់លើ​ស្តីបន្ទោស​រហូត ដល់​ស្ពឹក​មុខ​គ្រប់ៗ​គ្នា​។

​ប្រភព​ដដែល​បញ្ជាក់ថា ដើម្បី​ស្តារ​មុខមាត់​កិត្តិយស​ឡើងវិញ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខាង​លើ​​ក៏​ដាច់ចិត្ត​ផ្តាច់​ឆ្នាំង មួយឆ្នាំ​នេះ​សិន ហើយក៏​នាំគ្នា​ឈរ​ចាំ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាង​លើដើម្បី​បង្ហាញ​ស្នាដៃ​ឱ្យ​ថ្នាក់លើ​បានឃើញ​។ មន្ត្រី​បែប​ខាងលើនេះ គួរតែ​ថ្នាក់លើ​ដោះ​ដូរ​​ចេញ​កុំឱ្យ​ខូច​ឈ្មោះ​៕ ដោយៈ វិជ័យ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya