ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​តវ៉ា​តុលាការ​ដោះលែង​ជនសង្ស័យ​៣​នាក់ បង្ក​របួសស្នាម​ឱ្យនៅ​ក្រៅ​ឃុំ​ ​

ប្រជាពលរដ្ឋ​តវ៉ា​តុលាការ​ដោះលែង​ជនសង្ស័យ​៣​នាក់ បង្ក​របួសស្នាម​ឱ្យនៅ​ក្រៅ​ឃុំ​ ​

កំពង់ឆ្នាំង ៖ កាល​ថ្ងៃទី​២២ មេសា ២០១៤​បាន​ក្រាញននៀល​មិន​ដកថយ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ទេ ដោយ​ដេក​យាម​ជនសង្ស័យ​ទាំង​៣​នាក់ នៅក្នុង​បរិវេណ​តុលាការ​មួយ​យប់​ទល់​ភ្លឺ ព្រោះ​ពួកគាត់​និយាយថា បើ​ជនសង្ស័យ​៣​នាក់​ដែល​បាន​បង្ក​ហិង្សា​ដោយ​ចេតនា​មិន​ត្រូវបាន​ឃុំខ្លួន​ទេនោះ ។​
​ជនសង្ស័យ​ទាំង​៣​នាក់ ដែលមាន​១-​ឈ្មោះ​សុង តារា​, ២-​ឈ្មោះ​ជន ឆៃ​យ៉ា និង​៣-​ឈ្មោះ​ម៉ៅ ជ្រឹង ដែល​ទាំង​៣​នាក់​បាន​កាប់​ជនរងគ្រោះ​ឱ្យ​រងរបួស​ធ្ងន់​២​នាក់ មាន​១-​ឈ្មោះ​ភឺន ស៊ី​ណេ​ត និង​២-​ឈ្មោះ​មុំ សារី​ម កាលពី​យប់​ថ្ងៃទី​១៨ មេសា ២០១៤ កន្លងមក ក្នុងពេល​រាំ​ធុងបាស់​ជាន់ជើងគ្នា​នៅក្នុង​វត្ត​ដំរី​ស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​ត្រូវបាន​ប្រជា​ការពារ​សហការ​ជាមួយ​មន្ត្រីនគរបាល​មូលដ្ឋាន​ចាប់ខ្លួនបាន ។​
​ប្រភព​បាន​បន្តថា ពួកគាត់​នៅតែ​សំណូមពរ​ឱ្យ​តុលាការ​សុំ​កុំ​ដោះលែង​ជនសង្ស័យ​៣​នាក់​នោះ បើទោះបី​ពួកគេ​បានទទួល​លិខិត​ដាក់ឱ្យ​នៅក្រៅ​ឃុំ​ជាប​ណ្ណោះ​អាសន្ន​របស់លោក ស្រី​ចៅក្រម​ក៏ដោយ  ។ ប្រជាពលរដ្ឋ​ដែល​លើកគ្នា​មក​តវ៉ា​មាន​ជាង​៥០​នាក់ ដែល​មកពី​២​ភូមិ គឺ​ភូមិ​ជី​ប្រ៉​ង និង​ភូមិ​ឆក​កណ្តោល ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya