ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅចំណុចក្បែរសាលាភាសាអង់គ្លេសមីគីវ៉េ ផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ក្រោយពីជនរងគ្រោះបានហូបបាយសាច់ជ្រូកនិងផឹកទឹកក្រូចដែលបងប្អូន ប្រជាពលរដ្ឋបានទិញឲ្យជនរងគ្រោះហូប។
មុនពេលកើតហេតុគាត់បានឃើញជនរងគ្រោះរាងដូចមានជំងឺប្រកាច់ៗនៅ ក្រោមដើមក្រខុបតាំងពីព្រឹកប្រហែលម៉ោងជាង៩ព្រឹក ។ ឃើញដូច្នោះគាត់ក៏គ្រាជនរងគ្រោះឡើងមកលើផ្លូវ ហើយបងប្អូនប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុបក៏ទិញបាយសាច់ជ្រូក១ ប្រអប់និងទឹកក្រូចឲ្យជនរងគ្រោះហូបស្រាប់តែបានប្រហែល២០នាទី ក្រោយក៏ឃើញគាត់ដេកនៅក្បែរសាលាហើយក៏មិនដឹងថា ជនរងគ្រោះស្លាប់ដែរ ។ ក្រោយមកក៏ហៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យមើលក៏ដឹងថាជនរងគ្រោះ ស្លាប់បាត់ទៅហើយ។
បុរសមានវ័យជាង៥០ឆ្នាំ ហើយជនរងគ្រោះជាជនអនាថាឧស្សាឃើញដើរទៅដើរមកម្តុំនេះណាស់មិនដឹងជា ផ្ទះសម្បែងសាច់ញាតិនៅឯណាទេ។ នៅថ្ងៃកើតហេតុនេះប្រជាពលរដ្ឋបានទិញបាយនិងទឹកក្រូចឲ្យហូបតែ មិនដឹងថាយ៉ាងម៉េចក៏ស្លាប់បាត់ទៅ៕ ពៅ