ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លើកគ្នា​ទៅ​កាប់​ដល់​ក្នុងផ្ទះ រងរបួស​ធ្ងន់ ​

លើកគ្នា​ទៅ​កាប់​ដល់​ក្នុងផ្ទះ រងរបួស​ធ្ងន់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤ ស្ថិត​នៅផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ករណី កាប់​ប្រហារ គ្មាន​ក្តីមេត្តា​នេះ ត្រូវបាន​សាក្សី និង​ប្រជាពលរដ្ឋ នៅក្បែរនោះ ដាក់​ការសង្ស័យ​លើ​គំនុំ ស្នេហា​ត្រីកោណ ស្រឡាញ់​ស្រី​ជាន់គ្នា ។​
​ជនរងគ្រោះ​បាន​សន្លប់ បាត់ស្មារតី​នៅឡើយ ហើយ​បច្ចុប្បន្ន កំពុង​ជួយសង្គ្រោះ​នៅ មន្ទីរពេទ្យ​កាល់ម៉ែត រង់ចាំ​ការដឹង​ខ្លួន​វិញ នោះ​មន្ត្រី នគរបាល​ជំនាញ របស់លោក នឹងធ្វើ​ការសាកសួរ​រក មូលហេតុ​ពិត​។​
​ហេតុការណ៍​នេះ​បានកើត​ឡើង ដោយ​ក្រុម​ជនបង្ក មាន​គ្នា​ប្រមាណ​៨​នាក់ ជិះ​ម៉ូតូ​ចំនួន ៤​គ្រឿង ប្រដាប់​ដោយ​កាំបិត ប៉័ងតោ បាន​ទៅធ្វើ​សកម្មភាព កាប់​ដល់ផ្ទះ​ជនរងគ្រោះ​តែម្តង ។​
​នៅ​ធ្វើដំណើរ​ដល់​មុខផ្ទះ​ជនរងគ្រោះ ជនបង្ក​ចំនួន​៣​នាក់ បាន​យក​កាំបិតប៉័ងតោ ចូលទៅ​កាប់​ចិញ្ច្រាំ បណ្តាល​ឲ្យ ជនរងគ្រោះ​រងរបួស​ធ្ងន់ លើ​រាងកាយ សន្លប់​បាត់ស្មារតី នៅនឹងកន្លែង​កើតហេតុ ខណៈនោះ​ក្រុម​ជនបង្ក បាននាំគ្នា ជិះ​ម៉ូតូ រត់គេចខ្លួន​អស់ ។​
​ក្រោយ​ទទួល​នូវ​ព័ត៌មាន ខាងលើនេះ កម្លាំង​សមត្ថកិច្ច មូលដ្ឋាន និង​កម្លាំង​នគរបាល​ជំនាញ ព្រហ្មទណ្ឌ បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ ព្រមទាំង​ទាក់ទង​រថយន្ត​សង្គ្រោះបន្ទាន់ ជួយ​ដឹក​ជនរងគ្រោះ​ទៅកាន់ មន្ទីរពេទ្យ​កាល់ម៉ែត ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya