ពោធិ៍សាត់ ៖កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៤ បុរសម្នាក់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ ទៀតរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈទើបទិញម៉ូតូស៊េរីឆ្នាំ២០១៤ បានកន្លះខែជិះទៅបុកក្របីទាំងកំរោល លើកំណាត់ផ្លូវ កៅស៊ូលេខ១៥៥ ត្រង់ចំណុចចម្លោះ គីឡូម៉ែត្រលេខ១៨-១៩ ស្ថិតនៅក្នុង ភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ហម ចាន់ធឿន ភេទ ប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ (ស្លាប់) នៅកន្លែង និងអ្នករួមដំណើរ ឈ្មោះអ៊ិត រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ របួសធ្ងន់។ អ្នកទាំង២រស់នៅភូមិអូរ បាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដ ពោធិ៍សាត់។
តាមការបំភ្លឺ នៅកន្លែងកើតហេតុគេឃើញជនរង គ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ គ្មានស្លាកលេខ បានធ្វើដំណើរលើផ្លូវ កៅស៊ូលេខ១៥៥ ពីខេត្ដពោធិ៍សាត់ទៅ ស្រុកភ្នំក្រវាញមកទិសខាងត្បូង។ លុះ ដល់ចំណុចកើតហេតុមានសត្វក្របីញី ១ក្បាលដើរឆ្លងផ្លូវពីលិចទៅកើតបុក ពេញទំហឹងបណ្ដាលឱ្យម៉ូតូខូចខាតយ៉ាង ដំណំ។ រីឯអ្នកបើកម៉ូតូស្លាប់ភ្លាមៗនិង អ្នករួមដំណើររបួសធ្ងន់បញ្ជូនមកមន្ទីរ ពេទ្យខេត្ដទាំងយប់ផងដែរ។ ចំណែកសត្វ ក្របីដួលប្រកាច់និងបាក់ជើងមុខខាងឆ្វេង៕ ពៅ