ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ចងក​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​ប្រស្នា​

បុរស​ម្នាក់​ចងក​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​ប្រស្នា​

​កំពង់ធំ៖ មាន​មនុស្ស​ជាច្រើន​នាក់ ចោមរោម​មើល​បុរស​ម្នាក់​ស្លាប់​ដោយ​គ្មាន​មូលហេតុ​កាលពី​ព្រលឹម​អុល ដោយសារតែ​ត្រូវបាន ប្រពន្ធ​របស់​ជនរងគ្រោះ បាន​ប្រទះឃើញ​ប្តី​របស់ខ្លួន ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​និង​រត​ផ្ទះ ស្ថិតនៅ​ភូមិ ត្រស់ ឃុំ​បា​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៣។

​តាម​ការ​ឲ្យ​ដឹង​ពី ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ យឹម ម៉ៅ អាយុ ៤០​ឆ្នាំ មានកូន​៣​នាក់ ស្រី​២ ប្រុស​១ ប្តី​របស់គាត់ ឈ្មោះ  ម៉ែន មករា ហៅ​មុ​ញ អាយុ ៤៣​ឆ្នាំ មានមុខ​របរ​ធ្វើក​ម្មករស៊ី​ឈ្នួល​កោសជ្រូក នៅ​សត្វ​ត្ត​ឃាត​ផ្សារ​កំពង់ថ្ម នៅ​យប់កើតហេតុ​នៅវេលា​ម៉ោង ២.០០​នាទី​យប់​គាត់​បាន​ក្រោក​បត់ជើង ក៏​ស្រាប់តែ ឃើញ​ប្តី​របស់គាត់ ងើប​ពី​ដំណេក​ហើយ​ដើរ​ទៅមក ក្នុង​អាកា​រៈ​រវើរវាយ គាត់​ក៏បាន​នាំ​ប្តី​របស់គាត់​ដេក បន្តទៀត លុះ​ព្រឹក​ឡើង​ក៏​ស្រាប់​​តែ ឃើញ​ប្តី​របស់គាត់​បាន​ស្លាប់​ទៅហើយ ដោយ​ចងក​សម្លាប់ខ្លួន ក្រោយមក​ក៏មាន​ការភ្ញាក់ផ្អើល ទើបបាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច។

​លោក​អនុសេនីយ៍ទោ ហេង ឈុន​ហ៊ី នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បា​ល្ល័​ង្គ ព្រមទាំង​មន្ត្រី​ប៉ុស្តិ៍  បាន​ចុះទៅ​កន្លែងកើតហេតុ​ភ្លាម​តាម សេចក្តីរាយការណ៍​រប​ស់​ប្រពន្ធ​ជនរងគ្រោះ​ចុះ​ទៅដល់​កន្លែង​កើ​ហេតុ ហើយក៏​នាំគ្នា​ស្រាយ​សាកសព​ចុះមក​ក្រោម ដើម្បី​ឲ្យ​គ្រូពេទ្យធ្វើ​ការ​​ពិនិត្យ​កោសល្យវិច័យ សាកសព ក្រោយពី​ក្រុម គ្រូពេទ្យ​បាន​ពិនិត្យ​រួច ទើប​សន្និ​ដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ មែន ដោយ​សំអាង​ទៅលើ​រាងកាយ​មិនមាន​ស្នាក​ស្នាម​អ្វី​នោះទេ​។

​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ​និយាយថា​ជនរងគ្រោះ​ខាងលើ​ឲ្យ​តែ​ផឹក​ស្រា​គឺ​វង្វេង ស្មារតី​មិនដឹង​ខ្លួន ជួនកាល​រត់​ចូលក្នុង​ទឹកស្ទឹង​តែ​ត្រូវបាន​គេ​ជួយ​ស្រង់​ជា​ច្រើន​ដង​ហើយ នៅពេល​ខ្លះ​ជន​រង គ្រោះ​បាន​ដើរចូល​ឡាន តែ​ត្រូវបាន​គេ​ដេញ​ជាច្រើន​ដង តែ​ម្តងនេះ​មិនមាន​អ្នក​ជួយ ទើប​ជនរងគ្រោះ បាន លាចាក​លោក ដោយ​សុវត្ថិភាព ក្រោយមក​ក៏​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​សាកសព​ជូន សាច់ញ្ញាតិ​ក្រុមគ្រួសារ  យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយ  អួ​ង សំអាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya