កណ្តាល ៖ នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្កកណ្តាល នៅគ្រាដែលជនសង្ស័យរូបនេះកំពុងជួសជុលម៉ូតូ។
ជនសង្ស័យមាន ឈ្មោះ ប្រេះ ស៊ីណេត ភេទប្រុស អាយុ២៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិ-គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ករណីចាប់ខ្លួនជនសង្ស័យរូបនេះអនុវត្តទៅតាមដីកាបង្គាប់ឲ្យចាប់ ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលលេខ១២៩ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយ ធ្ធាំ ប៊ុណ្ណា ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ដោយសារធារញៀនប្រព្រឹត្តទៅកាលពីថ្ងៃ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ជនសង្ស័យរូបនេះជាមុខសញ្ញាដែលសមត្ថកិច្ចកំណត់ក្នុងបញ្ជីខ្មៅ រួចជាស្រេច ហើយក៏បានធ្វើការតាមដានជាប្រចាំទើបឈានដល់ការឃាត់ខ្លួនគ្រា ដែលជនសង្ស័យកំពុងតែជួសជុលម៉ូតូម៉ាកវ៉េវចាស់មួយគ្រឿងនៅ ចិញ្ចើមផ្លូវ ។ ក្នុងឃ្លុបម៉ូតូសមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួនទាក់ទងនឹងការ សេពគ្រឿងញៀននិងដកហូតទូរស័ព្ទដៃចាស់ៗ២គ្រឿង ។
ជនសង្ស័យដែលចាប់ខ្លួននាពេលនេះគឺបានប្រព្រឹត្តការចែកចាយគ្រឿង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្រោយផ្ទះរបស់ស្ត្រីឈ្មោះ ប្រាក់ ថា ហើយត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបតែជនសង្ស័យរូបនេះបានគេច ខ្លួន ។ ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ ប្រាក់ ថា ពាក់ព័ន្ធនឹងករណីផ្តល់ទីតាំងឲ្យសេព និងចែកចាយគ្រឿងញៀង ហើយស្ត្រីរូបនេះបានបញ្ជូនទៅតុលាការរួចហើយ ៕ ពៅ