ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០១៤នេះថា សាលារាជធានីភ្នំពេញ និងតំណាងគណបក្ស សង្គ្រោះជាតិ (CNRP) ត្រៀមជួបពិភាក្សាគ្នា នៅរសៀលម៉ោងបីថ្ងៃនេះ លើ សំណើសុំទីលានប្រជាធិបតេយ្យ និងសួនការ៉ូឡាខាងកើតជំហៀងវត្តបុទុមវត្តី ដើម្បីជួបជុំឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២។
នៅថ្ងៃអង្គារនេះ លោក ឡុង ឌីម៉ង់ ថ្លែងថា “យើងត្រៀមជួបប្រជុំ ជាមួយតំណាង គណបក្សសង្គ្រោះជាតិ លើសំណើសុំទីតាំងជួបជុំខាងលើនេះ ដើម្បីឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាម៉ោងបីរសៀលនេះ នៅសាលារាជធានីភ្នំពេញ”។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ បានដាក់លិខិត ជូនសាលារាជធានីភ្នំពេញ សុំ ទីលានប្រជាធិបតេយ្យ ឬសួនការ៉ូឡាខាងកើតជំហៀងវត្តបុទុម វត្តីដើម្បីឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ ចាប់ពីថ្ងៃបើកយុទ្ធនាការ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ រហូតបិទយុទ្ធនាការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤៕ ពៅ