ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បើក​ម៉ូតូ​ឆ្លងផ្លូវ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស ​

បើក​ម៉ូតូ​ឆ្លងផ្លូវ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​៣ ច្រកចូល​ក្លោងទ្វារ​ជន្លង់ម្លូ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​យុវជន​ខាងលើ​មាន ឈ្មោះ ឃឺ​ន វុទ្ធី អាយុ​២១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ ភូមិ​ត្រពាំង​ឈូក ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ សេរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1I-2238 រងរបួស​បែកក្បាល និង​បាក់​កដៃ ខាងស្តាំ រីឯ​ស្ត្រី​ដែល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ នោះ​មានឈ្មោះ សៀក ស្រី​ទូច អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី រោងចក្រ រស់នៅ ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា គុប​ជ្រុង សេ​៥០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AT-2248 រងរបួស​បាក់ជើង​ឆ្វេង​។ នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​ម្នាក់ឯង​តាម បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​លិច ទៅ​កើត​មកដល់ ចំណុចកើតហេតុ បាន​សៀរ​ឆ្លង​ផ្លូវជាតិ លេខ​៣​ក្នុង គោលបំណង​ជិះ ទៅ​ទិស​ខាងជើង ខណៈ​កំពុងតែ​ឆ្លងផ្លូវ​នោះ ស្រាប់​តែមាន​យុវជន​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ដែរ បានមកពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន បាន​វ៉ា​ក់​អើ ជាមួយ​ម៉ូតូ​ស្ត្រី​ខាងលើ ជាន់​ហ្វ្រាំង មិនទាន់​ក៏ ជ្រុល​ទៅបុក យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល បោក​ទៅនឹង​ថ្នល់ រងរបួស​ធ្ងន់​ទាំងសងខាង ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya