ខេត្ដបាត់ដំបង ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី ហើយ ម៉ូតូប្រគល់ឱ្យម្ចាស់វិញ ។
ហេតុការណ៍ ឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ នៅចំណុចភូមិអូរ គ្រៀត ឃុំគា ស្រុកមោងឫស្សី ខេត្ដបាត់ដំបង ។
បុរសសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនឈ្មោះហ៊ុន ហៃ អាយុ ២៦ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យា ល័យបាត់ដំបង មានទីលំនៅភូមិក្រឡោម ភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្ដ បាត់ដំបង ។ ចំណែកនារីម្ចាស់ម៉ូតូ ឈ្មោះយ៉ង់ សៀងលី អាយុ១៧ឆ្នាំ របរ ជាសិស្សមានទីលំនៅភូមិ-សង្កាត់វត្ដគ ក្រុងបាត់ដំបង។ ម៉ូតូជនសង្ស័យបោកម៉ាកស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៤ លេខតួនិងលេខម៉ាស៊ីន ៨០២៤៦៧០ គ្មានស្លាកលេខ ។
ខ្លួនបានស្គាល់នារីរងគ្រោះតាមហ្វេសប៊ុកចំនួន៣ខែកន្លងមកហើយៗ កាលពីថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៤ ក៏បានណាត់នាងនិង មិត្ដភក្ដិស្រីឈ្មោះលឿត សុឃីម ដើរ លេងតាមរមណីយដ្ឋានភ្នំសំពៅស្រុក បាណន់ហើយបន្ដទៅស្ទឹងត្វាកភូមិកណ្ដាល ស្ទឹង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្ដបាត់ដំបង ។ ពេលងូតទឹកក្នុងស្ទឹង ត្វាកខ្លួនបានកុហកពួកនាងថា ឡើងលើហូបបាយបន្ទាប់ពីឡើងមកខាងលើខ្លួន ក៏បានយកម៉ូតូជិះទៅលេងស្រុកកំរៀង១យប់រួចបន្ដទៅផ្ទះនៅស្រុក មោងឫស្សី តែម្ដង ។ លុះម៉ោង១១និង៣០នាទីថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០១៤ ពេលខ្លួន កំពុងជិះម៉ូតូនៅចំណុចភូមិអូរគ្រៀត ឃុំគា ស្រុកមោងឫស្សី ខេត្ដបាត់ដំបងក៏ត្រូវ កងកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតែម្ដង ។ លោកនាយការិយាល័យបាន បញ្ជាក់ថា ជនសង្ស័យត្រូវបានកសាង សំណុំរឿងបញ្ជូនទៅតុលាការនារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ដើម្បីចាត់ ការតាមនីតិវិធី ៕
» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួន ព្រោះបោកយកម៉ូតូ