ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឡាន​៣​គ្រឿង ដឹកឈើ​ខុសច្បាប់​ ​

ឡាន​៣​គ្រឿង ដឹកឈើ​ខុសច្បាប់​ ​

កំពង់ស្ពឺ ៖ នៅ​រសៀល ថ្ងៃទី​២១ ខែមេសា ឆ្នាំ ២០១៤ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ទី មុន្នី​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ដ​កំពង់ស្ពឺ​បាន​កាត់​សៀ​ល​ទូ​កុងតឺន័រ ទាំង​៣​គ្រឿង​ប្រទះឃើញ​មាន​ឈើ​ប្រណីត ជ្រុងៗ​ផ្ទុក​ពេញ​រថយន្ដ​ទាំងនោះ​តែម្ដង ក៏ប៉ុន្ដែ​មិនទាន់​បានដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ​ព្រោះ​សមត្ថកិច្ច កំពុងតែ​រក​វិធី​ទម្លាក់​ឈើ​ចេញពី​កុងតឺន័រ ។
​លោក យ៉ុ​ន យុ​វរិ​ទ្ធ នាយផ្នែក​រដ្ឋ បាល​ព្រៃឈើ​កំពង់ស្ពឺ​បាន​ប្រាប់​ឱ្យដឹងថា សកម្មភាព​ឃាត់​រថយន្ដ​កុងតឺន័រ​ទាំង​៣ គ្រឿង​នេះ​ដោយសារតែ​សមត្ថកិច្ច​ជំនាញ មានការ​សង្ស័យថា​មាន​ដឹកឈើ​ខុស ច្បាប់ ។
រថយន្ដ កុងតឺន័រ​នោះ​ទី​១​ម៉ាក FREIGHLINER ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-8006 ទី​២​ម៉ាក VOLVO ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ 3C-3325 និង​ទី​៣ ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ 3A-5674 ។ ក្នុង​ការចាប់​រថយន្ដ​កុង តឺ​ន័​រ​នោះ​ឃាត់ខ្លួន​បាន​អ្នកបើកបរ​និង ព្រូឡាន​បាន​ចំនួន​២​នាក់ មានឈ្មោះ​ចាន់ មុន្នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទី​លំ នៅ​ភូមិ​ត្រញំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ឈ្មោះ​ហឿន ពុត​ធា ភេទ ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ ត្រញំង​ប្រិ​យ ឃុំ​ព្រះ​ខែ ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ ។​
មុខ​ពេល​ឈានដល់​ការ បង្ក្រាប​រថយន្ដ​ទាំង​៣​គ្រឿង​គឺ​បើក​ចេញពី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ កន្លែង​ក្នុងស្រុក​អង្គស្នួល ហើយ​ត្រូវបាន​សមត្ថកិច្ច រដ្ឋបាល​ព្រៃឈើ​ដាក់​ការសង្ស័យ​ដឹកឈើ​កែច្នៃ​នាំចេញ​តាម​ច្រក​កំពង់ផែ កំពង់ សោម​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល ព្រៃឈើ​ត្រឹមត្រូវ​ក៏​ឃាត់​តែម្ដង ។ បន្ទាប់ពី​ឃាត់​បាន​សមត្ថកិច្ច​បាន​នាំមក​រក្សា ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​ដើម្បី​រង់ចាំ​បង្កើត​គណៈកម្មការ ចម្រុះ​ធ្វើការ ឆែកឆេរ​ទូ​កុងតឺន័រ​ទាំងនោះ ។​
​កន្លងមក​សកម្មភាព ដឹកឈើ​បែបនេះ​នៅក្នុង​ខេត្ដ​កំពង់ស្ពឺ​មិនដែល​បង្ក្រាប​បានឡើយ​ដែល សកម្មភាព​ដឹកឈើ​មាន​យ៉ាង​គគ្រឹកគគ្រេង​ហើយ ថៅកែ​ឈើ​ប្រហែល​ជាមាន​ខ្នងបង្អែក ក្រាស់​ណាស់​ជួយ​ការពារ ។ ម្យ៉ាងទៀត ជំនាញ​សុទ្ធតែ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ថៅកែ ឈើ​ទើប​អាច​ចរាចរ​ឈើ​បាន​យ៉ាង​រលូន​នាពេល​កន្លងមក ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya