ខេត្ត ត្បូងឃ្មុំ ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិ៣ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។
មុនពេលកើហេតុគេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-6156 ធ្វើ ដំណើរយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េចស្រាប់តែដួលនៅកណ្តាល ថ្នល់ ជាប់ជួនមានរថយន្តយីឌុបមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង 3A-0487 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាកិនជនរងគ្រោះ ទាំង២នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកខូចខាតស្ទើរទាំងស្រុង ។
សពជនរងគ្រោះ ទាំង២នាក់ មានឈ្មោះ គង់ សុភ័ណ អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះ ហេង សេងគន្ធ អាយុ២៦ឆ្នាំ រស់នៅភូមិដែង ឃុំពុកឫស្សីខ្សាច់ ខេត្តកណ្តាល ។
ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកម្លាំងសមត្ថកិច្ចបាន ចុះទៅអន្តរាគមន៍ ហើយបានទាក់ទងសាច់ញាតិជនរងគ្រោះដើម្បីមកទទួលយកសពទៅធ្វើបុណ្យ តាមប្រពៃណី ៕ ពៅ